ខេត្តព្រះវិហា
: ព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០២២វេលាម៉ោង៩:៣០នាទីក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា សយក ស្នាក់ការកណ្តាល ដឹកនាំដោយលោកម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្តាល និងលោកអនុប្រធាន សិទ្ធ សុី លោកស្រីទីប្រឹក្សាចាន់ សុធី លោកទីប្រឹក្សានួន សាវឿន និងលោកលេខា មុី សំណាង និងមានការចូលរួមពីក្រុមការងារមកពីបណ្តាខេត្តមានដូចជាលោកឆេង គឹមថុនប្រធានសាខាខេត្តបន្ទាយមានជ័យនិងលោកស្រីអនុប្រធានតាំងជួគីមអេងនិងលោកតាន់ តាំងគីប្រធានសាខាខេត្តឧត្តរមានជ័យនិងលោកអនុប្រធានស្រួន សំរេចរួមជាមួយនិងថ្នាក់ដឹកនាំមានអនុប្រធាន ទីប្រឹក្សា លេខា ជំនួយការ សមាជិក សមាជិកាមួយចំនួនទៀតបានប្រជុំគ្នាសហការជាមួយព្រៈអង្គ ពិក្ខុរស្មី ពិសេសសហការជាមួយអាជ្ញាធរភូមិឃុំស្រុកដោយមានលោកមេភូមិលោកមេឃុំនិងក្រុមប្រឹក្សាស្រុកដើម្បីធ្វើកម្មវិធីសុំម្ចាស់ទឹកម្ចាស់ដីក្រុងពាលីសាងសង់ស្ពានបេតុងមួយខ្សែទទឹងប្រវែង៤.៥០មនិងបណ្តោយប្រវែង២៤មដែលស្ថិតនៅភូមិកក់ន្ថងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រៈវិហារ ។










នៅក្នុងឱកាសនោះផងដែរលោកមេឃុំបានថ្លែងអំអរអរគុណយ៉ាងក្រៃលែងដែលមានក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា សយកអញ្ញើញមកចូលរួមក្នុងកម្មវិធីក្រុងពាលីកសាងស្ពាននៅក្នុងទឹកដីរបស់លោកជួសមុខឲ្យប្រជាពលរដ្ឌក្នុងភូមិឃុំសូមជូនពរក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា សយក ឲ្យជួបតែសេចក្តីសុខគ្រប់ៗគ្នានិងសូមអនុវត្តនូវវិធានការការពារ៣ុកុំនិង៣ការពារទាំងអស់គ្នា។