ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

បុរសម្នាក់ត្រូវជនសង្ស័យដែលមិនស្គាល់មុខវាយបែកក្បាលនៅស្រុកថ្មបាំងខេត្តកោះកុង!

កោះកុង(ថ្ងៃសុក្រទី១៨ខែមីនាឆ្នាំ ២០២២)

ករណីបង្ករបួសស្នាមពីសំណាក់ជនមិនស្គាល់មុខទៅលើបុរសរងគ្រោះម្នាក់បានកើតឡើងកាលពីវេលាម៉េាង៨.៥០នាទីយប់​នាយប់ថ្ងៃទី 17 ខែមីនាឆ្នាំ 2022 ដែលមានទីតាំងស្ថិតនៅចំណុចភូមិត្រពាំងឈើត្រាវឃុំឬស្សីជ្រុំស្រុកថ្មបាំង ខេត្តកោះកុង ។

យោងតាមការបំភ្លឺពីសាក្សី ឈ្មោះ ណែម ម៉ូវ ដែលបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលឬស្សីជ្រុំបានឲ្យដឹងថាគាត់បានប្រទះឃើញបុរសរងគ្រោះដែលមានឈ្នោះ ចាន់ ថង ភេទប្រុសអាយុ ២៨ឆ្នាំ​ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង​ មានបែកក្បាលហូរឈាមនៅចំណុចអូរចំរូង​ ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ហើយគាត់ក៏បានរាយការណ៍ជូនកងកម្លាំងសមត្ថកិច្ចនៅប៉ុស្តិ៍ឬស្សីជ្រុំតែម្ដង។

ក្រោយពីបានទទួល ពត៍មាននេះភ្លាម កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឬស្សីជ្រុំ បានចុះទៅដល់ចំណុចខាងលើ ហើយក៏បានបញ្ជូនជនរងគ្រោះមកព្យាលបាលនៅមណ្ឌលសុខភាពឬស្សីជ្រុំ ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះឲ្យទាន់ពេលវេលា ។យោងតាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះពុំដឹងថាក្បាលហូរឈាមដេាយសារអ្នកណាអ្នកបង្ករនោះទេព្រោះគាត់វង្វេងវង្វាន់​ នៅពេលដែលជនដៃដល់លួចវាយដោយមិនបានដឹងខ្លួននោះ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសម្រាកក្នុងមន្ទីរពេទ្យចំពោះករណីបង្ករបួសស្នាមដោយលក្ខខណ្ឌមុខនេះ កំលាំងនគរបាលរដ្ឋបាលឬស្សីជ្រុំកំពុងតែតាមស្រាវ

ជ្រាវរកជនបង្កដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយៈ ប៉ែន សំបូរ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com