APNNEWS
ខេត្តឧត្ដរមានជ័យ៖ ថ្មីក្ដៅៗ បែកធ្លាយលោក គង់ សារ៉េតនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់ប្រព្រឹត្តអំពើរពុករលាយយ៉ាងធ្ងន់ធ្ងរដាក់កូនចៅក្រៅក្របខណ្ឌម្នាក់ឈ្មោះ វ៉ាន់ នាត អោយដើរ ជំរិតទាលុយពីរោងសិប្បកម្មកែឆ្នៃមួយកន្លែងអស់រាប់ពាន់ដុល្លានិងប្រើប្រាសរថយន្តអង្គភាពដើរស្ទាក់បទល្មើសឈើ រថយន្តដឹកសិប្បកម្មកែឆ្នៃ រាល់យប់ដើម្បីជំរិតទាលុយ។
យោងតាមប្រភពៈពីម្ចាស់សិប្បកម្មកែឆ្នៃរស់នៅភូមិ ទូលទ្រាស ឃុំ រំទង ស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ បានប្រាប់ដល់អ្នកសារព័ត៍យើងអោយដឹងនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២០ ថា លោកគង់ សារ៉េតនាយសង្កាត់ រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បានធ្វើការគាប់សង្កត់ជំរិតជាលុយពីក្រុមគ្រួសារពួកគាត់ជាហូរហែរ និងបានតម្រូ វអោយពួកគាត់បង់លុយប្រចាំខែក្នុងមួយខែ១០មឺុនរៀលអោយទៅ ឈ្មោះ វ៉ាន់ នាត។
សូមបព្ជាាក់ផងដែរថា ឈ្មោះវ៉ាន់ នាត ពិតជាមិនធម្មត្ដា អាចធ្វើការងារពីក្នុងពេលតែមួយ ពោល ធ្វើជាមន្ត្រីយោធារផង ដើរតួជាមន្ត្រីរដ្ឋបាលព្រៃឈើដៃម្ខាងបង្ក្រាបបទល្មើស ឯដៃម្ខាងទៀតដើរប្រមូលលុយពីបទល្មើសឈើ គ្រប់កន្លែង ដូចជា តាមរោងសិប្បកម្មកែឆ្នៃឈើ រថយន្តដឹកសិប្បកម្មកែឆ្នៃអស់ច្បាប់ដែលចេញចូលពេលយប់ឆ្លង់កាត់ស្រុកអន្លង់ គឺគ្មានរថយន្តណាអាចរួចពីកណ្ដាប់ដៃ ឈ្មោះ វ៉ាន់ នាតបានឡើយ។
ប្រភពៈដដែលបានបព្ជាក់ថា លោក គង់ សារ៉េតនាយសង្កាត់រដ្ឋបាលព្រៃឈើ តែងតែបំភ័យបន្លាច ពួកគាត់ជាប្រចាំនិងទាលុយថ្លៃការពីគាត់ម្ដងៗពី១០០ដុល្លា ទៅដល់៣០០ដុល្លា ។
លោក ឃុន ភារុន មេបព្ជាាការវរះការពារព្រំដែនគោកលេខ៤០២បានអោយដឹងថាឈ្មោះវ៉ាន់ នាត ពិតជាកូនចៅបម្រើរការងារក្នុងអង្គភាពរបស់លោកមែនដោយសារតែ លោក គង់ សារ៉េតនាយសង្កាត់រដ្ឋបាលព្រៃឈើបានមកស្នើរសុំឈ្មោះវ៉ាន់ នាត អោយជួយជាកម្លាំងសហការ។
ពលរដ្ឋសុំសូមណូមពរដល់ឯកឧត្ដម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ(ACU) គួរតែដាក់ការស៊ើបអង្គេតទៅ លោក គង់ សារ៉េតនាយសង្កាត់រដ្ឋបាលព្រៃស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យផងទានព្រោះថ្មីៗនេះមានការ បែកធ្លាយរឿងអាស្រូវជាច្រើនដូចជា៖ ដាក់កូនចៅអោយដើរយកលុយពីបទល្មើសឈើ តាមរោង សិប្បកម្ម រថយន្តដឹកសិប្បកម្ម ពេលយប់ និងបានប្រើប្រាស់រថយន្តអង្គភាពទៅស្ទាក់បទល្មើសដើម្បីជំរិតយកលុយ គាប់សង្កត់ពលរដ្ឋ ឃុបឃិតជាមួយក្រុមឈ្មួញដឹកបទល្មើស មិនព្រមធ្វើការបង្ក្រាប ៕