បុរសម្នាក់បើកបររថយន្តមានសភាពស្រវឹងស្រាជោគជាំបង្ករការគ្រោះថ្នាក់ចរាចរណ៍ទាំងយប់នៅភូមិស្វាយចេក
ខេត្តឧត្តមានជ័យ : បុរសម្នាក់ស្រវឹងស្រាជោគជាំបាត់បង់ស្មារតីបើកបររថយន្តម៉ាក Lexus RX ៣០០ពណ៍ស្ករ សេរី ឆ្នាំ ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ ២Q_៩១_២២បង្ករការរ៉េចង្កូតបុកផ្ទះប្រជាពលរដ្ឋមួយគ្រួសារនៅយប់ថ្ងៃ ច័ន្ច ទី ៤ រោច ខែផល្គុន ឆ្នាំ ឆ្លូវ ត្រី ស័ក ពុទ្ធស័ក រាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិនា ឆ្នាំ ២០២២ វេលាម៉ោង ២០ និង ៣៤នាទី នៅលើកំណាត់ផ្លូវជាតិលេខ ២៥-២៦ ចំណុចផ្លូវបំបែកកែងថ្លាត ស្ថិតនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
បណ្តាអោយកូនម្នាស់ផ្ទះ១ នាក់កំពុងងូចទឹកក្នុងបន្ទប់រងរបួសធ្ងន់ចំលើផ្ទៃមុខនិងបាក់ដៃខាងស្តាំ
ឈ្មោះ អេម ឆវី ភេទ ស្រី អាយុ ១១ ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុក អន្លង់វែង
បញ្ជាក់ថាម្នាស់ផ្ទះ ឈ្មោះ យ៉ុង អេម ភេទ ប្រុស អាយុ ៥៤ ឆ្នាំ
ប្រពន្ធ ឈ្មោះ ហៀង សារីន ភេទ ស្រី អាយុ ៥១ ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើផ្ទះខូចខាតអស់មួយកំណាត់មុខ
ជនបង្ករបើកបររថយន្តទាំងស្រវឹង ឈ្មោះ ឡេន ណូ រិន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិពពេល ឃុំ ផ្អាវ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យមិនមានរងរបួសចំណែករថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង។
បន្នច្ចុប្បន្មជនរងគ្រោះបានកម្លាំងមូលដ្ឋានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទ្រីពេទ្យបង្អែកស្រុកអន្លង់វែង
ចំណែកតៃកុងបើកបររថយន្តត្រូវបានឃាតខ្លួននិងរថយន្តយកមករក្សាទុកនៅកន្លែងអធីការការដ្ឋាននគបាលស្រុកអន្លង់វែងរងចាំការដោះស្រាយតាមនិតិវីធីច្បាប៕
ដោយ: សាន់ ឆដា