ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

ក្មេងទំនើង១ក្រុម នាំគ្នាបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ ត្រូវនគរបាលចាប់ឃាត់ខ្លួនយកទៅអប់រំ នៅក្រុងប៉ៃលិន..!!!

ក្មេងទំនើង១ក្រុម នាំគ្នាបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ ត្រូវនគរបាលចាប់ឃាត់ខ្លួនយកទៅអប់រំ នៅក្រុងប៉ៃលិន..!!!

ខេត្តប៉ៃលិន ៖ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណ:នគរបាលនៃអធិការក្រុងប៉ៃលិន បានធ្វើការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ដែលបាននាំគ្នាបង្ហោះម៉ូតូយ៉ាងអនាធិប តេយ្យនៅក្នុងក្រុងប៉ៃលិន យកទៅកាត់សក់ ឱ្យពាក់សំបកកង់ម៉ូតូ និងធ្វើកិច្ចសន្យារាងចាល ព្រមទាំងអប់រំណែនាំ លុះរហូតមកដល់វេលាម៉ោង០៩ និង៣០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ទើបអាណាព្យាបាល បាននាំគ្នាទៅសុំយកម៉ូតូមកប្រើប្រាស់វិញ ដោយម៉ូតូក្មេងទំនើងទាំងនោះ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលប៉ៃលិន អស់រយ:ពេល១២ថ្ងៃ ដើម្បីឱ្យថ្ងៃក្រោយមានការរាងចាល ឈប់ប្រព្រឹត្តបែបនេះទៀត។

សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង២៣ និង២៥នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះ ម៉ូតូ១ក្រុម នៅចំណុចផ្លូវក្រោយសណ្ឋាគារ មាស សោភា ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបានចាប់ឃាត់ខ្លួនយកទៅធ្វើកិច្ចសន្យារាងចាល និងមានលិខិតធានាឲ្យអាណាព្យាបាលយកទៅអប់រំណែនាំបន្ថែមទៀត និងបានយកម៉ូតូមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើង១ក្រុម បាននាំគ្នាយកម៉ូតូរបស់ខ្លួនទៅជិះបង្ហោះយ៉ាងសប្បាយរីករាយ ដោយមិនខ្វល់ពីករណីរគ្រោះថ្នាក់ចរាចរណ៍ ឬប៉ះ ពារដល់អ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នានោះទេ។

ចំណែកប្រជាពលរដ្ឋនាំគ្នាលាន់មាត់ថា បើសិនជាដួលម៉ូតូ រងរបួស ពួកគាត់នឹងមិនទៅលើកនោះឡើយ ព្រោះការធ្វើបែបនេះ នាំឱ្យសង្គមមានការស្អប់ខ្ពើម ថែមទាំងដៀលត្មះដល់អាណាព្យាបាលថែមទៀត ខណ:មិនចេះណែនាំកូនចៅឱ្យបានល្អ ក្លាយទៅជាក្មេងក្រៅសង្គម។ លើសពីនេះ ក្មេងៗដទៃ ត្រូវតែជៀសឱ្យផុតពីការប្រព្រឹត្តបែបមិនគួរសម ព្រោះបើសិនជានាំគ្នាធ្វើបែបនេះទៀត នគរបាល ចាប់ឃាត់ខ្លួន នាំឱ្យមានការអាម៉ាសដល់ឪពុកម្តាយ ឬអាណាព្យាបាលផងដែរ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com