ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ប្រជាពលរដ្ឋនិយាយថា ល្បែងជល់មាន់នៅក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃចំណែកសមត្ថកិច្ចហាក់បើកភ្លើងខៀវ និងធ្វើប្រងើយកន្តើយ ដើម្បីឲ្យល្បែងនេះបើកដំណើរការដោយរលូន!

ប្រជាពលរដ្ឋនិយាយថា ល្បែងជល់មាន់នៅក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃចំណែកសមត្ថកិច្ចហាក់បើកភ្លើងខៀវ និងធ្វើប្រងើយកន្តើយ ដើម្បីឲ្យល្បែងនេះបើកដំណើរការដោយរលូន!

ខេត្តកណ្តាល

ប្រជាពលរដ្ឋ និងក្រុមអ្នកលេងល្បែងជល់មាន់បានឲ្យដឹងថា ល្បែងជល់មាន់នៅតែបន្តបើកលេងចល័តនៅក្នុងភូមិរាល់ថ្ងៃជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ បើទោះបីល្បែងជល់មាន់នេះ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានរាយការណ៍ទៅលោក លាង គង់ហួ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខ្សាច់ទន្លា និងលោក រស់ ចាន់ថា អធិការស្រុកស្អាង និងបានចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។ បញ្ហានេះ ត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំកោះខ្សាច់ទន្លាបានរិះគន់ថា សមត្ថកិច្ចប៉ូលិសស្រុកស្អាងមានភាពកម្សោយ និងអសមត្ថភាពក្នុងការបង្រ្កាបទប់ស្កាត់ហាក់បើកភ្លើងខៀវ និងធ្វើប្រងើយកន្តើយ ដើម្បីឲ្យល្បែងជល់មាន់នេះ បើកដំណើរការដោយរលូន ។

ប្រភពដដែលបានបន្តថា មេក្លោងបើកលេងល្បែងជល់មាន់នេះមាន០២នាក់ឈ្មោះ ប៊ិត ហៅស្មីជាអ្នកដឹកនាំ និងមើលការខុសត្រូវក្នុងវង់ល្បែង ចំណែកឈ្មោះ ឈាង ជាអ្នករត់ការបើកលេងល្បែងជល់មាន់ ។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ថា ឈ្មោះអ្នកទាំងពីរខាងលើមានទីលំនៅរស់នៅភូមិឃុំស្រុកណានោះទេ ។

ពាក់ព័ន្ធនឹងល្បែងជល់មាន់បានបើកលេងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងនៅលើកោះខ្សាច់ទន្លា ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងនេះ លោក រស់ ចាន់ថា អធិការស្រុកស្អាងធ្លាប់បានប្រាប់ភ្នាក់ងារសារព័ត៌មាន ដោយផ្ទាល់មាត់ថា គ្រប់ល្បែងស៊ីសងលោកមិនគាំទ្រឲ្យកើតមាននៅក្នុងស្រុកស្អាងនោះទេ ។ ជាពិសេសល្បែងជល់មាន់នៅលើកោះខ្សាច់ទន្លា ឃុំកោះខ្សាច់ទន្លានេះ លោកធ្លាប់បានចាត់កម្លាំងចុះទៅបង្រ្កាបជាច្រើនដងហើយ ប៉ុន្តែនៅពេលដែលលោកបានរៀបចំកម្លាំងចុះទៅបង្រ្កាបស្រាប់តែបែកព័ត៌មានបណ្តាលឲ្យក្រុមអ្នកលេងល្បែង បើកំពុងលេងត្រូវរត់គេចខ្លួនអស់ ហើយក្រុមអ្នកលេងរៀបចំណាត់ប្រមូលគ្នាលេង ក៏ត្រូវផ្អាកសកម្មភាពវិញ ។ លោកថា បញ្ហានេះធ្វើឲ្យលោកមានការលំបាកក្នុងការបង្រ្កាបទប់ស្កាត់ ព្រោះក្រុមអ្នកលេងល្បែងជល់មាន់ បើធ្វើសកម្មភាពបើកលេងជល់មាន់ សុទ្ធតែមានអ្នកយាមផ្លូវគ្រប់ច្រកចូលទៅកន្លែងវង់ល្បែង ។

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com