ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ដោយសារតែជិះម៉ូតូឌុបគ្នា ធ្លាក់ជង្ហុកដួលរថយន្តបើកលឿនកិន
ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយក្មេងស្រីម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរដឹកយកទៅសង្គ្រោះ ខណៈដែលជិះម៉ូតូឌុបគ្នាធ្លាក់ជង្ហុកដួលគាប់ជួនរថយន្តបុកកិនពីក្រោយពេញទំហឹង។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២២ នៅលេីផ្លូវក្រាលកៅស៊ូ នៅចំណុចភូមិសេរីភ័យ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលចរាចរណ៍បាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ1AG-6297 បើកបរដោយឈ្មោះឃីម លីស្សា ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិសេរីភ័យ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺអ្នករួមដំណើរ១នាក់ទៀតឈ្នោះ យីម សុភ័ស្ស ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិឃុំខាងលើមកដល់កន្លែងហេតុ បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលកៅស៊ូ ក្នុងទិសដៅទីទិសខាងកើតបានធ្លាក់ជង្ហុក រួចធ្លាក់ក្មេងប្រុស ម្នាក់ពីលើម៉ូតូក៏ត្រូវបានរថយន្ត០១គ្រឿងម៉ាកខេនធើពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ-2734(កិនស្លាប់នៅកន្លែងកើតហេតុ)បើកបរដោយឈ្មោះនួន អុឺត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិនរាយណ៍ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ក្រោយកើតហេតុរួចក៏បានចុះគេចខ្លួនបាត់)។
នគរបាលបានបន្តទៀតថាករណីនេះបណ្តាលឲ្យក្មេងប្រុសម្នាក់បែកក្បាលស្លាប់ភ្លាមៗ ក្មេងស្រីអ្នកឌុបរងរបួសធ្ងន់ធ្ងរ សាច់ញាតិដឹកយកទៅសង្គ្រោះ រីឯសពក្មេងប្រុសសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងទាំងពីរផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕