សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់!ស្លា.ប់ ១៩នាក់ និងរបួសចំនួន ៤៩នាក់ រយៈពេល ២ ថ្ងៃ នៃព្រះរាជពិធីបុណ្យចូលឆ្នាំខ្មែរ
(ភ្នំពេញ ) ករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២២ បានបណ្តាលឲ្យមនុស្សចំនួន ១៩នាក់ បានស្លា.ប់ និងរបួសចំនួនធ្ងន់ស្រាលចំនួន ៤៩នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ៣៩នាក់ និងរបួសស្រាលចំនួន ១០នាក់ ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល កើតឡើងចំនួន២៥លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ១៦នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៣៤នាក់ ដោយក្នុងនោះរបួសធ្ងន់ ២៧នាក់ និងរបួសស្រាល ៧នាក់ ។
ចំណែកនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤ រសៀល គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ៣នាក់ និងរងរបួសចំនួន ១៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ៣នាក់៕ (ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន)