ត្រាក់ទ័រភ្ជួរដីចំការមួយគ្រឿងជាន់មីនតោនផ្ទុះបណ្តាលអោយនាកបើកបរ
ខេត្តឧត្តមានជ័យ : ត្រាក់ទ័រភ្ជួដីចំការមួយគ្រឿងម៉ាកគូប៉ូតា ពណ៍ ក្រហម ជាន់មីនតោនផ្ទុះនៅចំណុចដីចំការមួយកន្លែងស្ថិងនៅ ភូមិ ស្វាយ ចេក ឃុំ ថ្លាត ស្រុក អន្លង់វែងខេត្តឧត្តមានជ័យ។
នៅថ្ងៃស្រុក ៦ រោច ខែ ចេត្រ ឆ្នាំ ខាល ចិត្វា ស័ក ពុទ្ធ សក រាជ ២៥៦៦ ត្រូវនិងថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១១និង ៣០នាទីព្រឹក
.បណ្តាលអោយនាកបើកបរត្រាក់ទ័រម្នាក់ រងបួសធ្ងន់ ដាច់ដៃខាងឆ្វេង ឈ្មោះ ឈៀក លី ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ធ្វើស្រែចំការ រស់នៅភូមិ ផ្តៀក ជ្រុំ ឃុំ ថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
នាក់រងរបូសធ្ងន់កម្លាំងសមត្ថកិច្ចមូលដ្ឋានស្រុកបានធ្វើការបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់់វែង តែអកុសលមិនល្អ ត្រូវបានស្លាប់បាត់បង់ជីវិត។
ចំណែកត្រាក់ទ័រខូចខាតទាំងស្រុងហើយបានរក្សាទុកនៅកន្លែងកើតហេតុ៕ ដោយ សាន់ ឆដា