បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី ជាន់គ្រាប់មីនតោនផ្ទុះរងរបួសធ្ងន់ ដោយឡែកត្រាក់ទ័ររងការខូចខាតទាំងស្រុង
ខេត្តព្រះវិហារ ÷ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៥ នឹង២០នាទី មានករណីផ្ទុះមីនតោន ធ្វើឲ្យបុរសម្នាក់ រងរបួសធ្ងន់ ខណៈពេលកំពុងបើកបរត្រាក់ទ័រភ្ជួរដី បានជាន់មីនតោនផ្ទុះផ្អើលប្រជាពលរដ្ឋ ត្រង់ចំណុចអូសឹង ស្ថិតនៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ងាយប្រហែល ៣គីឡូម៉ែត្រពីភូមិ ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមិនបានអង្គុយបើកត្រាក់ទ័រភ្ជួរដីស៊ីឈ្នួលគេ នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ ។
ខណៈពេលកំពុងភ្ជួរដីត្រាក់ទ័រក៏បានបើកចំពីលើគ្រាប់មីនតោនចំនួន ១គ្រាប់ តើសំណាងល្អគ្រាប់មីនមួយនោះមិនផ្ទុះ ឃើញដូច្នេះជនរងគ្រោះបានបញ្ជាឲ្យម្ចាស់ដីរកឈើដោតធ្វើជាសញ្ញា ដើម្បីផ្ដល់ដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ច រួចជនរងគ្រោះបន្តបើកត្រាក់ទ័រភ្ជួរដីបន្តទៀត ប៉ុន្តែជាអកុសលក៏ប្រទះចម្លើគ្រាប់មីនតោនទី ២ ទៀត ក៏ផ្ទុះបន់ដែលឲ្យរងរបួសធ្ងន់ផ្នែកក្បាលនិងបាក់ស្មងជើងស្ដាំមួយកង់រីឯត្រាក់ទ័របានរងនូវការខូចខាតទាំងស្រុង ។
ជនរងគ្រោះមានឈ្មោះ ហុី សៀក ភេទប្រុសអាយុ ៤៣ឆ្នាំ មុខរបរកសិករបច្ចុប្បន្នរស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិដឹកនាំយកមកជួយសង្គ្រោះបឋមនៅមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ ៨ នឹងធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តសៀមរាបបន្តទៀត ។
ដោយ សុីន ម៉ារី