ក្រុមឈ្មួញរកសុីឈើនៅចំណុចខ្មែរអង្គរអស់ល័ក្ខត្រូវសមត្ថកិច្ចបង្ក្រាបបាន
ខេត្តមណ្ឌលគិរី ៖ រថយន្តប៉ាកុងសម្រាប់ដឹកឈើ ២គ្រឿង ព្រមទាំងវត្ថតាងបទល្មើសជាច្រើនទៀត ត្រូវសមត្ថកិច្ចបង្ក្រាបបាន ហើយរឹបអូសយកមករក្សាទុក ដើម្បីចាត់ការតាមនិតិវិធី។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣.០០នាទី កម្លាំការិយាល័យ
ជំនាញបង្រ្កាបបទល្មេីសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងប៉ុសិ្គនគរបាលរដ្ឋបាលស្រែឈូក កម្លាំងដែនជម្រកសត្វព្រៃរកែវសីមាស្នាក់ការរងដេីមចំបក់នឹងស្នាក់ការរហូត បានធ្វេីការចុះប្រតិ្តការបង្រ្កាបទប់ស្កាត់បទល្មេីសធនធានធម្មជាតិនៅចំណុចផ្លូវបំបែកគូស ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្នុងការចុះប្រតិបត្តិការនេះកម្លាំបានរុករកឃេីញឈេីប្រភេទសុក្រំ អារប្រាំបីជ្រុងចំនួន១៩ដើម រថយន្តសាំយ៉ុងព័ណស ចំនួន២គ្រឿង ពាក់ផ្លាកលេខ 2A 5030 មួយទៀតគ្មានផ្លាកលេខ និង រថយន្តប៉ាកុងកែឆ្នៃ ចំនួន ២គ្រឿង រីឯក្រុមល្មើសបានរត់គេចខ្លួនចោលទុកវត្ថុតាងនៅនឹងកន្លែង។
លុះដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២
វេលាម៉ោង ០៧.៣០ ទេីបកំលាំង
ជំនាញបានប្រមូលវត្ថុតាង និងដឹកជញ្ចួន
យកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមា ស្នាក់ការរង ចំបក់ ដើម្បីចាត់ការបន្ត៕
ដោយ ស៊ីន ម៉ារី