ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ផឹកស្រាស្រវឹង ទាស់ពាក្យសម្តីគ្នាបង្កហឹង្សាបណ្តាលអោយមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅស្រុកគីរីសាគរ!

ផឹកស្រាស្រវឹង ទាស់ពាក្យសម្តីគ្នាបង្កហឹង្សាបណ្តាលអោយមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅស្រុកគីរីសាគរ!

កោះកុង(ថ្ងៃសៅទី១៤ខែឧសភាឆ្នាំ២០២២)

ករណីឃាតកម្មមួយបានកើតមានឡើងកាលពីវេលាម៉ោង ២២ះ០០ យប់ថ្ងៃទី ១៣ ខែឧសភាឆ្នាំ២០២២កន្លងមកនេះដែលមានទីតាំងស្ថិតនៅក្នុង ភូមិ ពាមកាយ ឃុំ កោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។

យកការលើកឡើងពីសំណាក់សមត្ថកិច្ចដែលប្រចាំការនៅមូលដ្ឋានផឹកក្នុងភូមិឃុំស្រុកខ្មែរលើបានបញ្ជាក់ឲ្យដឹងថា នៅក្នុងករណីឃាតកម្មនេះបានបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងបុរស១នាក់ផ្សេងទៀត រងរបួសយ៉ាងធ្ងន់ដោយសារតែទំនាស់ពាក្យសម្ដីរវាងគ្នានិងគ្នាក្នុងពេលដែលផឹកស្រាជួបជុំគ្នាក្រោយពីសម្រាកពីកិច្ចការងារ។

យោងតាមការលើកឡើងពីសំណាក់មន្ត្រីនគរបាលប្រចាំមូលដ្ឋានបានរៀបរាប់ឲ្យដឹង ជាបន្តទៀតថា ជនល្មើសនៅក្នុងករណីឃាតកម្មនេះគឺមានឈ្មោះ សៀន ស៊ីន ភេទប្រុសអាយុជាង 40 ឆ្នាំជនជាតិខ្មែរមុខរបរជាកម្មករលីសែងមានទីលំនៅនៅ ស្រុក ពារាំងខេត្តព្រៃវែង ចំណែកឯជនរងគ្រោះទីមួយដែលបានស្លាប់បាត់បង់អាយុជីវិតនោះគឺមាន

ឈ្មោះឌឹម.សម្បត្តិ ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរជា កម្មករ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រែកផ្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

២.ឈ្មោះ ទាន កែវ ភេទប្រុសអាយុជាង៣០ឆ្នាំជនជាតិខ្មែរ មុខរបរជាកម្មករ មានទីលំនៅស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់។

ក្រោយពីកើតហេតុរួចជនបង្កដែលមានឈ្មោះសៀន ស៊ីន ត្រូវបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ចំណែកឯជនរងគ្រោះដែលរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនទៅជួយសង្គ្រោះអាយុជីវិតឯមន្ទីរពេទ្យបង្អែកស្រុកគីរីសាគរ ខេត្តកោះកុង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃដុតជើងតាមរកឃាតករក្នុងករណីឃាតកម្មនេះយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យទាល់តែបាន ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចរក្សាទុកដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណី៕

ដោយ.ប៉ែន.សំបូរ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com