រថយន្តកែច្នៃដឹកឈើរបស់មេឈ្មួញឈើ ឈ្មោះ កោះ សំភី ឬហ៊ុំ ហយ ហៅ(តាហយ) ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និើងអ្នកសារព័ត៌មាន ចាប់បានកាលពីយប់មិញនៅបំណក់.!
ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២
(ខេត្តពោធិ៏សាត់)៖ គេបានរិះគន់ដោយ លើកឡើងថា អធិរាជឈ្មួញឈើដ៏ល្បីប្រចាំតំបន់ឈ្មោះ កោះ សំភី ឬហ៊ុំ ហយ ហៅ(តាហយ) មានទីលំនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
បានកំពុងកាប់ និងអារឈើ ដឹកតាមរថយន្តកែឆ្នៃរបស់ខ្លួន ចូលមកតំបន់បំណក់ក្នុងឃុំឈើតុំ និងលក់ចែកចាយ ដោយរលូនគ្មានសមត្ថកិច្ចណាក្នុងខេត្តជាពិសេសលោក សិទ្ធ នាយសង្កាតរដ្ឋបាលព្រៃឈើឃុំឈើតុំអត់បង្ក្រាបនោះឡើយ។
មតិរិះគន់ពីប្រជាពលរដ្ឋ នៅក្នុងស្រុកក្រគរ បន្តលើកឡើងថា ដោយសាតែភាពធូរលុង និងមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃ ដើម្បីទទួលបានលាពសការ:ផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយមេឈ្មួញដុះស្លែរូបនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រក ដែលការពារដោយព្រះរាជក្រឹត ជួភ្នំឱរ៉ាល់ ក្នុងស្រុកក្រគរ ស្រុកភ្នំក្រវ៉ាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជារើយៗគេបានប្រទះឃើញមានរថយន្តកែច្នៃដឹកឈើប្រណិត ឈើភេទរាជថ្កុល ឈើគគីរ និងឈើអារ រាប់សឹបម៉ែត្រគូប ធ្វើដំណើរទៅដោយរលូន ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាហ៊ានចាប់ឬបង្ក្រាបនោះឡើយ។
ប្រភពបន្តអះអាងថា ម្ចាស់ឈើឈ្មោះ កោះសំភី ឬហ៊ុំ ហយ ហៅ(តា ហយ) ដែលជាឈ្មួញឈើដ៏ធំ ប្រចាំតំបន់ និងមិនខ្លាចការបង្ក្រាប ពីសំណាក់សមត្ថកិច្ចនោះ។
ទោះយ៉ាងណា ពាក្យចាស់ពោលថា កុកតែងតែភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ នៅវេលាម៉ោងប្រមាណ១០ និង៣៥ នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដល់មានកម្លាំងសហការដឹកដោយលោកវីរសេនីយ៍ យ៉ន ប៊ុនធឿន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ កម្លាំងកងរាជអាវុធហត្ថខេត្តនិងអ្នកសារព័ត៌មាន ក្រោយពីទទួលបានសេចក្ដីរាយការណ៍ភ្លាមៗ ធ្វើការចុះបង្ក្រាប រហូតដល់នៅម៉ោង១២ និង១២ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ទើបបង្ក្រាបបាននៅចំណុចនិយាមកា 48P. 409893. 1356414 នៅប្របោស ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។