ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ប្រជាកសិករដាំដំណាំមង្ឃុតខេត្តកោះកុងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រទិន្នផលដែលជាស្នាដៃខ្មែរបង្កបង្កើនបាន!

ប្រជាកសិករដាំដំណាំមង្ឃុតខេត្តកោះកុងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រទិន្នផលដែលជាស្នាដៃខ្មែរបង្កបង្កើនបាន!

ដំណាំមង្ឃុតគឺជាដំណាំរួមផ្សំហូបផ្លែមួយប្រភេទនៅក្នុងចំណោមផ្លែឈើហូបផ្លែផ្សេងៗទៀតរួមមានះ ស្វាយ. សាវម៉ាវក្រូច.ល្មុត.ទៀប៘ ដែលគេពេញនិយមទទួលទានក្រោយពេលបរិភោគអាហាររួចសម្រាប់ជាបង្អែមលាងមាត់។

ដោយឡែកក្នុងពេលនេះយើងសូមលើកយកដំណាំមង្ឃុតដែលប្រជាកសិករខ្មែរនៅក្នុងខេត្តកោះកុង បង្កបង្កើនផលបានមកបរិយាយជូនទស្សនិកជនឱ្យបានជ្រាបពីការប្រកបមុខរបរដាំដំណាំមង្គុតនេះ។

លោក សំណាង ដែលជាប្រជាកសិកររស់នៅក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង ដែលជាអ្នកនិយមចូលចិត្តផ្នែកដាំដំណាំមង្ឃុតនេះ បានរៀបរាប់ឱ្យអ្នកយកព័ត៌មានយើងដឹងថា ចំពោះការបង្កបង្កើនផលដំណាំមង្ឃុតនេះគឺត្រូវចំណាយថវិកាជាច្រើនដើម្បីទិញកូនមង្ឃុតយកមកដាំហើយ ក៏ត្រូវការចំណាយពេលវេលាសម្រាប់ថែទាំមានរយៈពេលជាច្រើនឆ្នាំផងដែរ ទើបទទួលបានផលត្រឡប់មកវិញ។

លោក.សំណាង.បានបន្តទៀតថា ផ្ទៃដីរបស់លោកគឺមានចំនួន ២០ហិតាហើយជំហ៊ានដំបូងគឺលោកដាំបានចំនួន៧០០ដើម ហើយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ការដាំដំណាំមង្ឃុតរបស់លោកទៅលើទំហំផ្ទៃដីចំនួន ២០ ហិតានោះ គឺបានចំនួន ១៥០០ ដើមទើបពេញដីតែម្ដង។

ប្រជាកសិករផ្នែកដាំដំណាំមង្ឃុតនៅក្នុងស្រុកថ្មបាំងខេត្តកោះកុងបានរៀបរាប់បន្តទៀតថាមានកត្តាជាច្រើនយ៉ាងដែលជាផលវិបាកនៅក្នុងការថែទាំដំណាំមង្ឃុតនេះដូចជា ១.ត្រូវកំចាត់ស្មៅជាប្រចាំ

២.ត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិត.៣.ត្រូវមើលថែទឹកឱ្យបានគ្រប់គ្រាន់.ដើម្បីកុំឲ្យដើមមង្ឃុតដែលនៅខ្ចីងាយនិងងាប់គឺដោយសារកត្តាទាំង ៣ យ៉ាងនេះឯង។

ហើយម្យ៉ាងវិញទៀតចំណែកឯរយះពេលដែលទទួលបានផលមកវិញនោះ គឺមានរយៈពេល៧ឆ្នាំ ទើបមង្ឃុតបានផ្ដល់ផលឱ្យ ។

.លោកសំណាងដែលជាប្រជាកសិករដាំដំណាំមង្ឃុតនៅស្រុកថ្មបាំងបានបញ្ជាក់ជាចុងក្រោយថានៅក្នុងអំឡុងពេលដែលមង្ឃុតហុចផលឱ្យវិញនោះគឺក្នុងមួយថ្ងៃលោកអាចបេះបានផ្លែមង្ឃុតបាន ១ តោនទៅ ២ តោន បើមង្ឃុតល្អហើយថ្លែស្មើគ្នា ហើយរយៈពេលទទួលផលគឺមានរយៈពេលពី ១ ខែទៅ ២ខែ។ ចំណែកឯតម្លៃលោកបានលក់ជូនឈ្មួញបន្តក្នុងតម្លៃមួយគីឡូក្រាម ៥០០០ រៀលតែប៉ុណ្ណោះ។

លោកបានសំណូមពរចុងក្រោយថាសូមឲ្យពលរដ្ឋខ្មែរយើងជួយគាំទ្រនិងលើកស្ទួយនូវផលិតផលរបស់ប្រជាកសិករខ្មែរយើងដែលខំបង្កបង្កើនផលបានផង គឺដើម្បីកំរិតជីវភាពនៃការរស់នៅប្រចាំថ្ងៃ៕

ដោយ.ផាន់.តារា

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com