ប្រជានេសាទរស់នៅក្នុងឃុំថ្មសអបអរសាទរជាមួយនឹងក្រុមហ៊ុនMKM ដែលបានមកបោះទីតាំងដើម្បីប្រមូលទិញផលនេសាទ!
កោះកុង(ថ្ងៃសុក្រទី២៤ ខែមិថុនាឆ្នាំ២០២២)
នាពេលថ្មីៗនេះប្រជានេសាទដែលរស់នៅក្នុង ភូមិស្រែថ្មី.ភូមិថ្មស.ដែលស្ថិតនៅក្នុង ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង មានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយក្នុងពេលបច្ចុប្បន្ននេះគឺមានក្រុមហ៊ុនទទួលប្រមូលទិញនៅផលនេសាទពីប្រជានេសាទឯកជនមួយ បានចូលទៅបោះទីតាំងនៅក្នុងឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុងដើម្បីប្រមូលទិញផលនេសាទពីប្រជានេសាទទូទៅនៅក្នុងភូមិឃុំ.ស្រុក ខេត្ត ខាងលើដែលជាកត្តាល្អនិងសំខាន់បំផុតសម្រាប់មុខរបរនេសាទរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដៃព្រែក ឬនៅក្បែរៗមាត់សមុទ្រ។
លោក.ម៉ក់.ម៉ាច.ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន M.K.M.ឯ.កដែលបានទៅបោះទីតាំងឈរជើងចាំប្រមូលទិញផលនេសាទពីប្រជានេសាទដែលក្នុងទីតាំងខាងលើបានប្រាប់ឲ្យយកព័ត៌មានយើងដឹងថា.ដោយយល់ពីទុក្ខលំបាករបស់ប្រជានេសាទនៅក្នុងការលក់ទិញផលនេសាទដែលនេសាទបានហើយនោះគឺពុំមានទីផ្សារដូច្នេះក្រុមហ៊ុនឯកជនរបស់លោកគាត់ត្រូវតែចុះមកជួយពលរដ្ឋដែលជាអ្នកនេសាទឱ្យមានសភាពធូរស្រាលដើម្បីកុំឲ្យពិបាកនៅក្នុងការលក់ផលិតសាតរបស់ពួកគាត់គ្រប់គ្នាៗ។
ហើយការដែលក្រុមហ៊ុនរបស់លោកចុះមកប្រមូលទិញផលនេសាទនេះគឺមានតម្លៃសមស្របទៅតាមអ្វីដែលប្រជានេសាទអាចលក់ជូនក្រុមហ៊ុនលោកបាន។
លោកម៉ាចបានបញ្ជាក់ជាចុងក្រោយថាផលនេសាទដែលក្រុមហ៊ុនរបស់លោកប្រមូលទិញពីប្រជានេសាទទូទៅ.ទី១.គឺចែកចាយក្នុងស្រុកទី ២. គឺអាចនាំចេញទៅចែកចាយដល់ប្រទេសជិតខាងទៀតរួមមាន.ប្រទេសថៃ.វៀតណាម.ឡាវ។ល។៕
ដោយ . ប៉ែន.សំបូរ