រថយន្តតូចធំដឹកទំនិញចេញចូលតាមច្រកទ្វាអន្តរជាតិជាំសាង៉ាំបង្ករការគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល
ខេត្តឧត្តមានជ័យ :
រថយន្តធន់តូចធំឡើងចុះដឹកទំនិញចេញចូលតាមច្រកទ្វាអន្តរជាតិជាំសាង៉ាំបង្ករការគ្រោះថ្នាក់ចរាចរណ៍ (២)គ្រឿងនិងម៉ូតូ(១)គ្រឿងបណ្តាលអោយរថយន្តនិងម៉ូតូទាំង (៣)ខូចខាតយ៉ាងដំណម់នៅលើកំណាតផ្លូវជាតិលេខ(៦៧B)ចន្លោះបង្គោលគឺឡូម៉ែត្រ(១៣២)នឹង(១៣៣)នៅចំណុចក្រោមរូបសំណាក់លោកយាយម៉ៅប្រហែល(៣៥០ម៉ែត្រ)ដែលស្ថិតនៅភូមិជើងភ្នុំ ឃុំ ត្រពាំងប្រិ៍យ ស្រុក អន្លង់វែង ខេត្តឧត្តមានជ័យ។
នៅល្ងាចថ្ងៃសុកទី ១៤ កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វា ស័ក ពុទ្ធ សក រាជ ២៥៦៥ ត្រូវនិង ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៨ និង ៤៣នាទីល្ងាច
បង្ករឡើងរវាងរថយន្តធន់ធំម៉ាកកូរ៉េ(៣តោនកន្លះ)ពណ៍សរ សេរីឆ្នាំ(២០០៤) ពាក់ស្លាក់លេខ សៀមរាប ៣A ៣២.៤៦ បើកបរដោយឈ្មោះ មៀវ សំណាង ភេទ ប្រុស អាយុ (២៨ឆ្នាំ) រស់នៅ ភូមិ ពួកចាស់ ឃុំ ពួកចាស់ ស្រុក ពួក ខេត្តសៀមរាប មុខរបរ លក់ដូរ បើកបរក្នុងទិសដៅពីជើងទៅត្បួង ចុះពីលើភ្នំ រងបួស ធ្ងន់ ដោយ
ប្រើប្រាសល្បើនលឿនពេកនិងខូចហ្វ្រាំរថយន្ត។
ជ្រុលទៅបុកម៉ូតូម៉ាកសង់ ពណ៍ខ្មៅ សេរី ឆ្នាំ ២០១១ ពាក់ស្លាកលេខ កំពង់ចាម ១l.97.72 លេខតួលេខម៉ាស៊ីន ND១២៥ME.៨៦៣២៦៧៨ បើកបរម៉ូតូដោយ ឈ្មោះ សុង ចាន់ណា ភេទ ប្រុស អាយុ (២៨ឆ្នាំ) រស់នៅ ភូមិ ជាំ ឃុំត្រពាំងប្រិ៍យ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរបុគ្គលិកធនាគា បើកបរក្នុងទិសដៅពីជើងទៅត្បូងបើកចុះពីលើភ្នុំ រងរបួស ធ្ងន់ ត្រង់ភ្នែកខាងស្តាំ បានពាក់មួកសុវត្ថិភាព និង នាក់រួមដំណើរជាមួយគ្នា(៣នាក់)
ទី១/ឈ្មោះ រី រចនា ភេទ ស្រី អាយុ (១៩ឆ្នាំ)ត្រូវជាប្រពន្ធនាក់រងរបួសធ្ងន់ បានពាក់មួកសុវត្ថិភាព
ទី២/ឈ្មោះ សុង ម៉ី ភេទ ស្រី អាយុ (៥ឆ្នាំ)ត្រូវជាកូនរងរបួសធ្ងន់ មិនបានពាក់មួកសុវត្ថិភាព
ទី៣/ឈ្មោះ សុង សុជាតា ភេទ ស្រី អាយុ (១ឆ្នាំ)រងរបួសធ្ងន់ បុកស្របទិសគ្នា។
ហើយរ៉េចង្កូតជ្រុលទៅបុករថយន្តធន់តូចម៉ាក T0Y0TAHILUXREV0RALLY ពណ៍ស សេរី ឆ្នាំ ២០២០ ពាក់ស្លាក់លេខ ឧត្តមានជ័យ ២B.៩៩.៨៩ លេខតួលេខ MR0HA ៣.២២៦១៥ លេខម៉ាស៊ីន ១GD.១២៨១ បើកបរ ដោយ ឈ្មោះ ឈឺន ណារឹទ្ធ ភេទ ប្រុស អាយុ (៤៦ឆ្នាំ) រស់នៅភូមិ អូរ ជីក ឃុំ អន្លង់ វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរលក់ដូរ បើកបរក្នុងទិសដៅពីត្បូងទៅជើង បើកឡើងភ្នំមិនមាន រងរបួសបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនិងអ្នក រួមដំណើរជាមួយ (២នាក់)
ទី១/ឈ្មោះ ទុំ ស៊ាងអេង ភេទ ស្រី អាយុ (៤៤ឆ្នាំ)ត្រូវជាប្រពន្ធ មិនមានរងរបួស បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព
ទី២/ឈ្មោះ ឃីម ស្រីជីង ភេទ ស្រី អាយុ (២ឆ្នាំ)ត្រូវជាចៅ រងរបួសស្រាល បុកបញ្ជះទិសគ្នា។
ប្រភពព័ត៍មានពីររបាយការណ៍កងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយដឹងថាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរអ្នកបើកបររថយន្តធន់ធំ ឈ្មោះ មៀវ សំណាង ភេទ ប្រុស អាយុ (២៨ឆ្នាំ) ប្រើប្រាស់ល្បឿនលឿននិងខូចហ្វ្រាំរថយន្តនិងប្រភេទផ្លូវប៊េតុងស្ថានភាពផ្លូវកោងចុះឡើងភ្នុំ ម៉ូតូនិងរថយន្តខូចខាតទាំង(៣)គ្រឿង។
ក្រោយពីរទទួលព័ត៍មានបានកម្លាំងជំនាញគនបាលផ្នែកចរាចរណ៍នឹងកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងធ្វើការវាស់វែងនិងបញ្ជូននាក់រងរបួសធ្ងន់ស្រាលទៅកាន់មន្ទ្រីពេទ្យបង្អែកអន្លង់វែង។
និងយកវត្ថុតាងដែលខូចខាតនៅកន្លែងកើតហេតុខាងលើងរក្សាទុកនៅកន្លែងអធីការការដ្ឋានគនបាលស្រុកអន្លង់វែងរងចាំការដោះស្រាយតាមនិតិវិធីច្បាប់ផ្នែកចរាចរណ៍នៅពេលក្រោយ៕
ដោយ សាន់ឆដា