ព្រះចៅអធិការវត្តគីរីបុទុមពិសីហៅវត្តអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់អំពាវនាវរកពុទ្ធបរិស័ទចំណុះជើងវត្តជួយឧបត្ថម្ភគាំទ្រដើម្បីសាងសង់ព្រះវិហារបញ្ចប់!
ទីអារាមគឺជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងតួនាទីអ្នកកាន់និងគោរពទៅលើវិស័យព្រះពុទ្ធសាសនា ហើយក៏ជាកន្លែងសក្ការៈបូជា បន់ស្រន់ បួងសួងដើម្បីសុំសេចក្តីសុខនឹងបំភ្លឺនៅព្រះធម៌រាល់ដល់ពុទ្ធបរិស័ទយើងនោះដែរ។
វត្តគីរីបុទុមពិសីហៅវត្តអន្លង់រាបដែលមានទីតាំងស្ថិតនៅក្នុងឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ននេះកំពុងត្រូវបានព្រះគ្រូចៅអធិការវត្តព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្ពស់បំផុតចំពោះការសាងសង់នៅព្រះវិហារដើម្បីទុកសម្រាប់ប្រជាពលរដ្ឋទូទៅនិងគ្រប់មជ្ឈដ្ឋានដែលបានទៅដល់ទីនោះសម្រាប់ប្រតិបត្តិគោរពបូជាទៅលើវិស័យនៃព្រះពុទ្ធសាសនារបស់យើងហើយចំពោះការសាងសង់ព្រះវិហាររបស់វត្តគីរីបុទុមពិសីហៅវត្តអន្លង់រាបនេះទៀតបច្ចុប្បន្នកំពុងតែត្រូវបានចាប់បដិសទ្ធិឡើងក្រោមកិច្ចដឹកនាំរបស់ព្រះគ្រូចៅអធិការវត្តព្រះនាមសុវណ្ណត្ថេរោអ៊ុយ.និរន្ត ហៅថា លោកតាកែវ ជាព្រះគ្រូចៅអធិការ។
ព្រះគ្រូចៅអធិការវត្ត.សុវណ្ណត្ថេរោអ៊ុយ.និរន្ត ព្រះអង្គបានមានថេរៈដីការលើកឡើងថា ចំពោះការសាងសង់ព្រះវិហារនេះគឺត្រូវការបច្ច័យជាច្រើនដើម្បីសាងសង់ព្រះវិហារឲ្យសម្រេច 100% នោះ ក៏ប៉ុន្តែដោយនាពេលបច្ចុប្បន្ននេះចំពោះការសាងសង់ព្រះវិហារគឺនៅមានការខ្វះខាតនៅបច្ច័យយ៉ាងច្រើនសម្រាប់ការសាងសង់ ហើយជំហានដំបូងនៃការសាងសង់ព្រះវិហារនេះទៀត ជាហូរហែតែងតែមានប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយជាច្រើនបានចូលរួមឧបត្ថម្ភគាំទ្រចំពោះការសាងសង់ព្រះវិហារ ក៏ប៉ុន្តែបើទោះបីជាការឧបត្ថម្ភគាំទ្រពីសំណាក់ប្រជាពុទ្ធបរិស័ទជិតនិងឆ្ងាយយ៉ាងណាក៏ដោយ ក៏ការសាងសង់ព្រះវិហារមួយនេះនៅតែមានការអត្ថខាត់ដដែល។ ដូច្នេះក្នុងនាមព្រះអង្គជាព្រះគ្រូចៅអធិការវត្តព្រះអង្គសូមអំពាវនាវដល់សម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ានិងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសមេត្តាចូលរួមឧបត្ថម្ភគាំទ្រដូចជាសម្ភារៈសំណង់ក៏ដូចជាបច្ច័យតិចឬច្រើនទៅតាមកម្លាំងសទ្ធាជ្រះថ្លាដើម្បីឱ្យការសាងសង់ព្រះវិហារមួយនេះបានសម្រេចជាស្ថាពរសំរាបទុកឲ្យប្រជាពុទ្ធបរិស័ទនឹងកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយទូទៅនៅក្នុងការចូលទៅធ្វើបុណ្យ និងដើម្បីទ្រទ្រង់លើកស្ទួយនូវវិស័យព្រះពុទ្ធសាសនាឲ្យបានរីកចម្រើនរុងរឿងផង។
ព្រះគ្រូចៅអធិការវត្តគីរីបុទុមពិសីហៅវត្តអន្លង់រាបព្រះនាមសុវណ្ណត្ថេរោ អ៊ុយ.និរន្តព្រះអង្គបានអំពាវនាវជាចុងក្រោយថាប្រសិនបើញាតិញោមនឹងពុទ្ធបរិស័ទជិតឆ្ងាយមានបំណងចូលរួមឧបត្ថម្ភគាំទ្រនូវការសាងសង់ព្រះវិហារវត្តអន្លង់រាបនេះសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់ព្រះអង្គដែលមានលេខ 0964141079 មកចុះព្រះអង្គនៅចាំទទួលស្វាគមន៍ជានិរន្តរ៍នៅក្នុងការទទួលនូវសម្ភារៈគ្រឿងសំណង់ផ្សេងៗក៏ដូចជាបច្ច័យនោះផងដែរព្រះអង្គសូមប្រគេនពរជូនចំពោះសម្តេច ឯកឧត្តម អ្នកឧកញ៉ាលោកជំទាវព្រមទាំងប្រជាពុទ្ធបរិស័ទទូទៅសូមឲ្យបានជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ.វណ្ណៈសុខៈ ពលះ នឹងបដិភានះ អ្នកកុំបីឃ្លានឃ្លាតឡើយ។សូមអរព្រះគុណ និង សូមអរគុណ៕