ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

រថយន្តបើកធ្លាក់ផ្លូវ ហួសទៅបុកដើមអម្ពិល បណ្តាលឱ្យលោក.ប្រធាន.ក្រុមប្រឹក្សា.ខេត្តកំពង់ស្ពឺ.ម្នាក់បានរងរបួស..!!!

រថយន្តបើកធ្លាក់ផ្លូវ ហួសទៅបុកដើមអម្ពិល បណ្តាលឱ្យលោក.ប្រធាន.ក្រុមប្រឹក្សា.ខេត្តកំពង់ស្ពឺ.ម្នាក់បានរងរបួស..!!!

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឱ្យប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺម្នាក់រងរបួសដោយរថយន្តគេចពីរថយន្តដឹកប្រេងមកពីមុខក៏ធ្លាក់ផ្លូវទៅបុកដើមអម្ពិលខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២។

មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា មុនកើតហេតុលោកយឹម សុខុម អាយុ៧២ឆ្នាំជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺទីលំនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកបានជិះរថយន្តម៉ាកឡិចស៊ីសផ្លាកលេខកំពង់ស្ពឺ 2C-6677 មានតៃកុងបើកបរឈ្មោះ ស៊ុន សុផា អាយុ២៧ឆ្នាំ បើកបរពីកើតទៅលិច។

មកដល់កន្លែងខាងលើក៏មានរថយន្តដឹកប្រេងមកពីមុខអ្នកបើកបរបានគេចពីមកខាងស្តាំដៃធ្វើឱ្យធ្លាក់ផ្លូវទៅបុកដើមអម្ពិលពេញទំហឹងបណ្តាលឱ្យលោកប្រធានក្រុមប្រឹក្សាខេត្តរងរបួស។ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកលោកប្រធានរងគ្រោះទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺដើម្បីសង្គ្រោះបន្ទាន់។

ចំណែករថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ ស៊ីន ម៉ារី

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com