ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ប្រទះឃើញសាកសពអន្ដែតទឹកនៅចំណុចស្រែខ្ចេនស្រុកចិត្របុរី ខេត្តក្រចេះ 

ប្រទះឃើញសាកសពអន្ដែតទឹកនៅចំណុចស្រែខ្ចេនស្រុកចិត្របុរី ខេត្តក្រចេះ 

ក្រចេះ៖   ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង ៣និង៣០នាទី មានករណីប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកបឹង នៅចំណុចស្រែខ្ចេន ភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ វ៉ាន់ ហឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ចំណែកប្រពន្ធជនរងគ្រោះមាន ឈ្មោះ ផាន ចាន្នី អាយុ ២៤ឆ្នាំ  មុខរបរមេផ្ទះ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

អំពីរឿងហេតុ នៅថ្ងៃកើតហេតុឈ្មោះ វ៉ាន់ ហឿន បានផឹកស្រាស្រវឹងដើរទៅងូតទឹក នៅចំណុចកើតហេតុតែម្នាក់ឯង ហើយក៏បានដួលបណ្ដាលអោយឈ្លក់ទឹកស្លាប់តែម្ដង។

ដោយឡែក តាមការបំភ្លឺរបស់ឈ្មោះ ផាន ចាន្នី អាយុ២៤ឆ្នាំ ដែលត្រូវជាប្រពន្ធ បានអោយដឹងថា ប្ដីរបស់ខ្លួន ឈ្មោះ វ៉ាន់ ហឿន ផឹកស្រាស្រវឹងពុំបានហូបបាយអស់រយ:ពេលពីរថ្ងៃមកហើយ។

បន្ទាប់ពីកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី ចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា:សពឈ្មោះ វ៉ាន់ ហឿន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌនោះទេ រួចក៏បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ដោយ វណ្ណៈ ភ្នាក់ងារខេត្តក្រចេះ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com