ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកា និងអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការបត្តិការសឹករងកំពង់ធំ ប្រធាន ក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកថវិកានិងអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រឈ្មោះ ភួន ថៃ ភេទស្រី អាយុ៧០ ដែលបានទទួលមរណភាពនៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ដោយរោគាពាធ ដោយបន្សល់ទុកនូវកូនកំព្រាម្តាយចំនួន៥នាក់ រស់នៅភូមិកុកគ្រួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ លោកស្រី ភួន ថៃ ដែលបានលាចាកលោកនេះទៅ និងបានបួងសួងសូមឱ្យវិញ្ញាក្ខន្ធលោកស្រី ភួន ថៃ បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសចូលរួមពិធីបុណ្យសពនេះ ឧត្តមសេនីយ៍ទោ បាននាំយកអំណោយរបស់ ឯឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពរួមមាន៖អង្ករចំនួន ៥០ គីឡូក្រាម.មីជាតិចំនួនពីរកេស.ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ និងថវិកាមួយចំនួនផងដែរ ។
ក្រុមគ្រួសារសពលោកស្រី ភួន ថៃ អាជ្ញាធរ ដែនដី និងប្រជាពលរដ្ឋ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុត ចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជា មួយថ្នាក់ដឹកនាំក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបាន យកចិត្តទុកដាក់ ជួយឧបត្ថម្ភក្នុងពិធីបុណ្យសព ដែលកំពុងមានការខ្វះខាតនេះ និងសូមគោរពជូនពរឯកឧត្តម លោក ជំទាវ និងលោក លោកស្រីទាំង អស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈពលះ និង បដិភានៈកុំបីឃ្លៀងឃ្លាតឡើយ ៕