ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

​សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់ ទណ្ឌិត ឡាយ វណ្ណៈ និង លោក​ឡាយ ណា​រិទ្ធ ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម ពាក់ព័ន្ធ​ការស្លាប់​ស្ត្រី​កំណាន់ នៅ​ថ្ងៃ​ទី​១១ មីនា​

​សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់ ទណ្ឌិត ឡាយ វណ្ណៈ និង លោក​ឡាយ ណា​រិទ្ធ ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម ពាក់ព័ន្ធ​ការស្លាប់​ស្ត្រី​កំណាន់ នៅ​ថ្ងៃ​ទី​១១ មីនា​

ភ្នំពេញ ៖ ទណ្ឌិត ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង លោក​ឡាយ ណា​រិទ្ធ អតីត​ស្នងការរង​ខេត្តតាកែវ ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម ពាក់ព័ន្ធ​នឹង​ការស្លាប់ នៃ​ស្ត្រី​កំណាន់​ម្នាក់ ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​មួយ​នេះ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០​ខាងមុខ ។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​សាលា​ឧទ្ធរណ៍ ។​

​គួរបញ្ជាក់​ថា ការប្ដឹង​ឧទ្ធរណ៍​នេះ ដោយសារ​ជនជាប់ចោទ​ទាំង​២​នាក់​បងប្អូន កើតទុក្ខ​មិន​សុខ​ចិត្តនឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ចោទប្រកាន់ និង​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពួក​គាត់​ក្នុង​រឿង​ការស្លាប់​របស់​លោកស្រី ចេវ សុ​វឌ្ឍនា នៅឯ​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅ ។​

​សូម​រំលឹក​ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារ​១៣​ឆ្នាំ ក្រោម​ការចោទប្រកាន់ ពី​បទ​ឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​លោក​ឡាយ ណា​រិទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ ជា​បង​បង្កើត​របស់ លោម​ឡាយ វណ្ណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ​។​

​ចំណែក​ឈ្មោះ ជឹម វុ​ធ និង​ម៉ែន សា​ម៉ៃ ដាក់​ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់ៗ​២​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ លាក់កំបាំង​តម្រុយ តាម​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ក្នុង​រឿងក្ដី​នេះ តុលាការ​មិន​បង្គាប់​ឲ្យ​ជនជាប់ចោទ​សង​សំណង​រដ្ឋប្បវេណី​ទៅ​គ្រួសារ​ជនរងគ្រោះ​ទេ ដោយសារ​គ្រួសារ​ជនរងគ្រោះ​មិន​ដាក់ពាក្យ​ប្ដឹង​ទេ ក្នុង​សំណុំរឿង​។​

​ជនជាប់ចោទ​ទាំង​៤​នាក់ គឺ លោក​ឡាយ វណ្ណៈ លោក​ឡាយ ណា​រិទ្ធ លោក​ម៉ែន សា​ម៉ៃ និង លោក ជឹម វុ​ធ ត្រូវបាន​នាំ​ខ្លួន​ទៅ​ពន្ធនាគារ​វិញ ហើយ​បើ​មិន​សុខចិត្ត អាច​ប្ដឹង​ឧទ្ធរណ៍​បាន​តាម​កំណត់​ច្បាប់​។​

​សូមបញ្ជាក់​ថា ក្នុងពេល​សវនាកា​រ​កន្លងមក ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថា ពុំ​បាន​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ទេ ដោយ​សុំ​ឲ្យ​តុលាការ​រក​យុត្តិធម៌​។​

​ជា​ការកត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ បាន​ស្បថ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា ”​បើ​ខ្ញុំ​បាន​សម្លាប់​សង្សារ​មែន សូម​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​បរាមុខ​ខ្ញុំ ឲ្យ​ខ្ញុំ និង​ប្រពន្ធ​កូន​ស្លាប់​តៃហោង និង​ធ្លាក់​នរក​៩​ជាន់ អត់​ចាប់ជាតិ​ទៅ​ចុះ​”​។ ប៉ុន្តែ​មន្ត្រី​ជំនាញ រកឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម មុន​ឃាតក​យក​សព​ទៅ​ព្យួរ​.​ក នៅ​បង្អួច​ផ្ទះ​។​

​ករណី​ឃាតកម្ម​នេះ ដំបូង​ឡើយ ត្រូវបាន​សមត្ថកិច្ច​ខេត្តតាកែវ​សន្និដ្ឋានថា ជា​រឿង​អត្តឃាត ព្រោះតែ​វិបត្តិ​ស្នេហា​។ ប៉ុន្តែ​ក្រោយពី​បើក​ការស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​រកឃើញថា ករណីនេះ មិនមែន​ជា​រឿង​អត្តឃាត​ឡើយ ពោល​គឺជា​រឿង​ឃាតកម្ម​ដោយ​មាន​អ្នកបញ្ជា និង​រៀបចំ​ទុក​សម្លាប់​ជនរងគ្រោះ​។​

​ទីបំផុត ជនសង្ស័យ​ចំនួន​៤​នាក់ មាន លោក​ឡាយ វណ្ណៈ ផង​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដែល​បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។​

​លោក ឡាយ វណ្ណៈ , លោក ឡាយ ណា​រិទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវ​ជា​បង​ប្រុស​បង្កើត​លោក ឡាយ វណ្ណៈ ត្រូវបាន​តុលាការ​ចោទប្រកាន់ ពី​បទ​ឃាតកម្ម​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទ​ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​។​

​ដោយឡែក ឈ្មោះ ម៉េន សា​ម៉ៃ អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ អាយុ​៤១​ឆ្នាំ ជាប់ចោទ​ពី​បទ​លាក់​បំបាំង​តម្រុយ តាម​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ ៕
​ដោយ​÷​គ្រូ​ពេ​ជ​ស្តេច​ថ្នាំ​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com