ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ផ្ទុះជម្ងឺសត្វគោក្របីងាប់ជាបន្តបន្ទាប់នៅស្រុកកំពង់រោទិសរុបចំនួន ១៨ក្បាល

(ផ្ទុះជម្ងឺសត្វគោក្របីងាប់ជាបន្តបន្ទាប់នៅស្រុកកំពង់រោទិសរុបចំនួន ១៨ក្បាល )

ខេត្តស្វាយរៀង សត្វគោក្របីនៅស្រុកកំពង់រោទិ៍កំពុងផ្ទុះជំងឺសារទឹក និងជំងឺអុតក្តាម ហើយងាប់ជាបន្តបន្ទាប់ចំនួន១៨ក្បាលហើយ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាករណីជំងឺកើតឡើងចំពោះគោក្របីរបស់ពួកគាត់អស់រយៈជាយូរថ្ងៃហើយតែពុំមានថ្នាំព្យាបាលឱ្យបានទាន់ពេលវេលាព្រោះមន្ត្រីបសុពេទ្យគ្មានថ្នាំព្យាបាលដល់ជំងឺសត្វទាំងនេះទេ។

ប្រភពបានបន្តថា ព្រោះមន្ត្រីពេទ្យសត្វចុះមកចាក់ថ្នាំគោក្របី ជាពេទ្យសត្វភូមិមិនមានថ្នាំសម្រាប់ការចាក់ឬបង្ការឲ្យគ្រប់គ្រាន់នោះឡើយ។

បើមន្ត្រីកសិកម្មស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ករណីផ្ទុះជំងឺសារទឹក និងអុតក្តាម ទៅលើសត្វគោក្របីរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ មាន១១ឃុំគិតក្នុងខែកក្កដាកន្លងទៅនេះ មានចំនួន៣៩២៥ក្បាល ងាប់១៨ក្បាល និងព្យាបាលជា៣៩០០ក្បាល ក្នុងនោះមន្ត្រីជំនាញ បានចុះសហការជាមួយពេទ្យសត្វភូមិ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា តែក្នុងការព្យាបាលនេះក៏មានការខ្វះខាតថ្នាំផងដែរ។

បើតាមលោកប៉ែនចន្ធីប្រធានពេទ្យសត្វខេត្តបានឱ្យដឹងថាក្រៅពីស្រុកកំពង់រោទិនៅមានស្រុកស្វាយជ្រំក៏មានជម្ងឺនិងងាប់ចំនួន ០៥ក្បាលដែរនឹងស្រុកចន្រ្ទាក្រុងបាវិតត្រូវបានព្យាបាលទាន់ពេលវេលាបច្ចុប្បន្នកំពុងមានការខ្វះខាតហើយលោកក៏បានធ្វើសំណើទៅដល់ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទដើម្បីឧបត្ថម្ភថ្នាំយកមកវ៉ាក់សាំងបន្តចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានគោក្របីដែលកំពុងឈឺបន្តទៀត៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com