ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

រថយន្តសេរីទំនើបម៉ាក Range Rover មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាឡើងជោកជាំ ជ្រុលទៅបុករះរថយន្ត ម៉ូតូនិងឡំប្រឺតាជាច្រើនគ្រឿង

រថយន្តសេរីទំនើបម៉ាក Range Rover មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាឡើងជោកជាំ ជ្រុលទៅបុករះរថយន្ត ម៉ូតូនិងឡំប្រឺតាជាច្រើនគ្រឿង

ភ្នំពេញ ៖ នៅថ្ងៃ ទី៣ ខែកញ្ញា ឆ្នាំ២០២២ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាឡើងជោកជាំ បានជ្រុលទៅបុករះរថយន្ត ម៉ូតូនិងឡំប្រឺតាជាច្រើនគ្រឿងនៅកន្លែងផ្សេងគ្នា បណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាលដែលធ្វើឱ្យពលរដ្ឋផ្ទុះកំហឹងទៅលើរថយន្តបង្ករហូតមានការភ្ញាក់ផ្អើលជាខ្លាំង នៅត្រង់ចំណុចមុខក្លិបកម្សាន្ត(DOT) តាមបណ្ដោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាY.CTF.99 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៨៦ ពីកើតទៅលិចក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចមុខក្លិបកម្សាន្ត(DOT)បានជ្រុលទៅបុករះម៉ូតូចំនួនពីរគ្រឿងបណ្ដាលឱ្យបុរសពីរនាក់រងរបួសធ្ងន់និងស្រាល ហើយរថយន្តបង្កមិនបានឈប់ដោះស្រាយទេ ក៏បានព្យាយាមបើករត់រហូតមកដល់ចំណុចមុខផ្សារទំនើបស៊ុបភើស្ទើរ ទើបជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាត រួចព្យាយាមបើករត់បន្តទៀតមកដល់ចំណុចមុខក្លិបកម្សាន្ត ហ៊្សូម ក៏ជ្រុលទៅបុករះឡំប្រឺតាមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យអ្នកបើកបរឡំប្រឺតារងរបួសធ្ងន់ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើករត់ហូតមកដល់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក៏ជ្រុលទៅបុករះរថយន្តមួយគ្រឿងនិងឡំប្រឺតាមួយគ្រឿងទៀត បណ្ដាលឲ្យរកការខូចខាតយ៉ាងដំណំ ។ បន្ទាប់មករថយន្តបង្កនៅតែព្យាយាមបើករត់ចេញពីកន្លែងកើតហេតុរហូតមកដល់ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាត ខណៈនោះបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាដេញឃាត់ជាប់ហើយបានផ្ទុះកំហឹងទៅលើអ្នកបើកបររថយន្តបង្កហេតុមួយប្រាវបណ្ដាលឱ្យរថយន្តរងការខូចខាត។

ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានក៏ចេញមកជួយធ្វើអន្តរាគមន៍មិនឲ្យប្រជាពលរដ្ឋប្រើហិង្សាទៅលើអ្នកបើកបររថយន្តនោះទេ រួចធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីទុកប្រគល់ជូនផ្នែកជំនាញបន្ត។ សមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុ និងវត្ថុតាងនៃរថយន្ត ម៉ូតូ ឡំប្រឺតាទាំងអស់ដែលរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ. តាំង វ៉ៃ

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com