ផ្នែកសឹករងម៉ាឡៃ ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបន្តចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ។
(បន្ទាយមានជ័យ)៖ អនុវត្តន៍បទបញ្ជា និងក្រោមការចង្អុលបង្ហាញពីសំណាក់ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងម៉ាឡៃ ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បន្តចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕