ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

មេប៉ុស្តិត្រែងត្រយឹងរងបណ្តឹងថាបានធ្វើទារុណ្ឌកម្មសួរចម្លើយលើជនសង្ស័យគថ្លង់ទាំងយប់ពេលដៃកំពុងជាប់ខ្នោះ

មេប៉ុស្តិត្រែងត្រយឹងរងបណ្តឹងថាបានធ្វើទារុណ្ឌកម្មសួរចម្លើយលើជនសង្ស័យគថ្លង់ទាំងយប់ពេលដៃកំពុងជាប់ខ្នោះ

កំពង់ស្ពឺ៖ មេប៉ុស្តិត្រែងត្រយឹងនៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក សែម វុឌី បានរងបណ្តឹងថាបានវាយធ្វើទារុណ្ឌកម្មសួរចំម្លើយលើជនសង្ស័យគថ្លង់ក្រោយចាប់វាយខ្នោះនាំខ្លួនទាំងកណ្តាលយប់ទៅកាន់ប៉ុស្តិនគរបាលរដ្ឋបាលត្រែងត្រយឹង គ្រាដែលបុរសគថ្លងយកដុំថ្មគប់ដំបូលផ្ទះអ្នកបើកល្បែងជល់មាន់អនឡាញ។

លោកស្រី យូ ស៊ីណាត អាយុ៧០ឆ្នាំរស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចបាននិយាយថា នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោងប្រមាណជា១០និង០០នាទីកូនប្រុសរបស់គាត់ឈ្មោះ គ្រុយ ធីយ៉ា  អាយុ៤០ឆ្នាំបានយកដុំថ្មគប់ទៅលើដំបូលផ្ទះគេដែលកំពុងមានការជួបជុំលេងល្បែងជល់មាន់។ហើយការគប់នោះដោយសារតែកន្លែងដែលជួបជុំលេងជល់មាន់មានការហ៊ោរកញ្ជៀវបង្កសំឡេងរំខានដល់ដំណេករបស់គ្រួសារគាត់រាល់យប់។ក្រោយកូនប្រុសរបស់គាត់គប់ដុំថ្មរួច ស្រាប់តែនៅម៉ោង១០និង៣០នាទីយប់ ក៏មានប៉ូលីស៤នាក់ជិះរថយន្តហាយឡិនឌ័រពណ៌ក្រហមមួយគ្រឿងមកដល់ផ្ទះហើយក៏បានចាប់វាយខ្នោះកូនប្រុសរបស់គាត់រុញចូលឡាននាំយកទៅប៉ុស្តិនគរបាលត្រែងត្រយឹងបាត់។លុះនាំខ្លួនទៅដល់ប៉ុស្តិ នាយប៉ុស្តិខាងលើព្រមទាំងកូនចៅក៏បានដាល់ទៅលើផ្ទៃមុខកូនប្រុសគាត់ទាំងដៃចាប់ខ្នោះជាច្រើនដៃបណ្តាលឱ្យដួលទៅលើដីនិងចាប់លើកឡើងមកវិញបង្ខំឱ្យផ្តិតមេដៃបញ្ចប់រឿង ហើយក៏បានដោះលែងមកផ្ទះវិញនៅម៉ោង១២និង៣០នាទីយប់ថ្ងៃដដែល។

លោកស្រីជាម្តាយបុរសគរថ្លង់ក៏បានបញ្ជាក់បន្ថែមថា ពេលដើរមកដល់ផ្ទះ គាត់បានឃើញផ្ទៃមុខកូនរបស់គាត់មានសភាពហើមជ៉ាំនិងបែកបបូមាត់។គ្រានោះកូនប្រុសគាត់បានប្រាប់ពីសកម្មភាពដែលមេប៉ុស្តិនិងគូកនបានវាយធ្វើបាបនិងធ្វើទារុណ្ឌកម្មទាំងដៃកំពុងជាប់ខ្នោះពេលចាប់យកទៅ។គាត់ថាកូនប្រុសគាត់ត្រឹមតែទោសគប់ដុំថ្មលើដំបូលផ្ទះមិនដល់ថ្នាក់ចាប់គ្រៀកវាយខ្នោះនោះទេហើយក៏មិនដល់វាយធ្វើទារុណ្ឌនោះដែរម្យ៉ាងកូនគាត់ក៏មានពិការភាពផងដែរ។គាត់សុំឱ្យផ្តល់ភាពយុត្តិធម៌ដល់កូនប្រុសពិការភាពរបស់គាត់ដោយឱ្យមេប៉ុស្តិនៃឃុំត្រែងត្រយឹងចេញមុខទទួលខុសត្រូវលើរឿងនេះ ហើយក៏សុំឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងបើកលេងគគ្រឹកគគ្រេង ស្រែកហ៊ោបង្កការរំខានដល់ដំណេកពលរដ្ឋក្នុងពេលយប់ផងដែរ។

ពាក់ពន្ធ័និងការប្តឹងចោទប្រកាននេះលោក សែម វុឌី នាយប៉ុស្តិ៍ត្រែងត្រយឹងបានប្រាប់តាមទូរសព្ទ័នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះថាលោកអត់បានវាយធ្វើបាបនិងធ្វើទារុណ្ឌកម្មទេព្រោះលោកក៏ដឹងដែរថាបុរសដែលបានឃាត់មកនោះមានកាយសម្បទារមិនគ្រាន់(គ) តែអ្វីដែលលោកចាប់យកមកគឺដើម្បីធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យប្រព្រឹត្តដូច្នេះទៀត ខណៈសកម្មភាពបែបនេះកើតឡើងច្រើនដងមកហើយ។

ករណីនេះដែរលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានលើកឡើងថាលោកនៅមិនទាន់ទទួលបានពាក្យបណ្តឹងជនរងគ្រោះនៅឡើយ ហើយប្រសិនទទួលបានបណ្តឹងនោះហើយលោកនិងចាត់ក្រុមការងារឱ្យចុះអង្កេតលើការងារនេះព្រោះមិនអាចស្តាប់តែម្ខាងនោះទេ។

អត្ថបទ៖ ប៊ុត សារុន

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com