គណៈអភិបាលស្រុកមណ្ឌលសីមាត្រូវបានផ្លាស់ប្ដូរនិងប្រកាសតែងតាំងអភិបាលស្រុកថ្មី ក្រោមអធិបតីភាពលោកជំទាវមិថុនាភូថងអភិបាលខេត្តកោះកុង!
កោះកុងថ្ងៃអង្គារទី២០ខែកញ្ញាឆ្នាំ២០២២
មានមតិសំណេះសំណាលនិងផ្ដាំផ្ញើនាឱកាសនោះ លោកជំទាវអភិបាលខេត្ត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំ
ពោះក្រុមប្រឹក្សា និងគណៈអភិបាលស្រុកមណ្ឌលសីមាព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំ ប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចនាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលនានា គួរឲ្យកត់សម្គាល់ និងជាពិសេស ការថែរក្សាបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ក្រោមការដឹកនាំរបស់ លោក ប្រាក់ វិចិត្រ អភិបាលស្រុកចាស់។ ដែលត្រូវបានផ្ទេរនិងទទួលតំណែងអភិបាលស្រុកថ្មី ដោយលោក សុភារម្យនៃស្រុកមណ្ឌលសីមានេះវិញ ។
លោកជំទាវអភិបាល បានបន្ថែមថាៈ លោកអភិបាលស្រុកថ្មី លោក សុខ ភារម្យ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តរួមគ្នាដឹកនាំ និងគ្រប់គ្រងរដ្ឋបាលស្រុក ថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំ រួមគ្នាអភិវឌ្ឍស្រុកបូទុមសាគរ ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្តទៀត និងស្នើ អោយក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការ នៃរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលឃុំទាំងអស់ រួមគ្នាអភិវឌ្ឍ ស្រុកមណ្ឌលសីមានេះ អោយកាន់តែរីកចំរើនលើសពីនេះបន្ថែមទៀត និងសូមកុំមើលបណ្ណាំគ្នា ត្រូវរួមធ្វើ រួមគិត ដោយប្រើប្រាស់នូវចំណេះដឹង សមត្ថភាព បទពិសោធន៍ និងសក្ដានុពល របស់ខ្លួន ដើម្បីបន្តដឹកនាំ និងគ្រប់គ្រងរដ្ឋបាលស្រុក ឲ្យទទួលបានសមិទ្ធិផលថ្មីៗថែមទៀត ក្នុងស្មារតីនេះ ដើម្បីអោយការងារបន្តទៅមុខ ដោយជ្រកក្រោមម្លប់សន្តិភាព។
ជាចុងក្រោយលោក ជំទាវអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ក្នុងអង្គពិធីថាៈការឡើងកាន់តំណែងជាអភិបាលស្រុកថ្មី លោក សុខ ភារម្យ ត្រូវរួមដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋអោយគ្រប់ច្រកល្ហក ទោះយប់ឬថ្ងៃ ហើយការឡើងកាន់តំណែងជាអភិបាលស្រុកនេះ មិនមែនជាគ្រឿងលម្អតែម្នាក់ឯងនោះទេ ក្នុងនាមជាអ្នកគ្រប់គ្រង ត្រូវដឹងពីសុខទុក្ខ ប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាជួយដោះស្រាយនូវទុក្ខកង្វល់ពួកគាត់អោយទាន់ពេលវេលា តាមដែលអាចធ្វើទៅបាន៕
ដោយ ប៉ែន.សំបូរ