ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ចាប់បញ្ជូនខ្លួនមុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទៅសាលាដំបូងរាជធានីភ្នំពេញ..!!!

ចាប់បញ្ជូនខ្លួនមុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទៅសាលាដំបូងរាជធានីភ្នំពេញ..!!!

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនមុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់។ បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី។

ជនសងស្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ ម៉ី សុវណ្ណតារា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ទី២ឈ្មោះអេង ឆេងហេង ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែតុលាឆ្នាំ២០២២ នៅចំណុចផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីលួចម៉ូតូហុងដាមួយគ្រឿងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។

ជនសង្ស័យទី៣ឈ្មោះ សយ ពិសិដ្ឋ ហៅសេដ្ឋី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកជនរងគ្រោះជាដើមបណ្តឹង ឈ្មោះ ហុឹម ផានី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាល ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជាប់ពាក់ព័ន្ធករណីចូលលួចកាបូបលុយនិងទូរស័ព្ទក្នុងផ្ទះជនរងគ្រោះ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com