ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

រថយន្តកាមរីហាយប្រ៊ីដ បើកបុកសួនពុះចែកទ្រូងផ្លូវជាតិលេខ៦A បាក់បង្គោលភ្លើងអស់០២ដើម រីឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ 

រថយន្តកាមរីហាយប្រ៊ីដ បើកបុកសួនពុះចែកទ្រូងផ្លូវជាតិលេខ៦A បាក់បង្គោលភ្លើងអស់០២ដើម រីឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ 

ភ្នំពេញ ៖ រថយន្តម៉ាក តូយ៉ូតា កាមរីហាយប្រ៊ីដមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវហើយផ្លោងទៅបុកដើមផ្កា និងបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់០២ដើមបណ្ដាលឱ្យរថយន្តបង្កក្រឡាប់ផ្ងារជេីង​ទ្រមេឃ ព្រមទាំងតៃកុង និងអ្នកដំណើរ០៣នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ចូនទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា​២រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​១៨​ ខែតុលា​ ឆ្នាំ​២០២២ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A សង្កាត់​ជ្រោយ​ចង្វា ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ​។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក តូយ៉ូតា កាមរីហាយប្រ៊ីដ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ​ 2AY-7056 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវ និងផ្លោងទៅបុកដើមផ្កាបាក់១ដើម រួមទាំងបង្គោលភ្លើង១ដើមទៀត បណ្ដាលឱ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃខូចខាតយ៉ាងដំណំ។

ក្នុងហេតុការណ៍នេះដែរ ក៏មានបុរស០៣នាក់ទាំងអ្នកបើកបរ និងរួមដំណើរបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com