ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ពិតជាសាហាវមែន.! ស្ត្រី​ម្នាក់​ខឹង​ប្តី​លែងលះ និងខឹង​កូនស្រី​​មុខ​ដូច​ឪពុកពេក ដាច់​ចិត្ត​ប្រល័យជីវិតកូនស្រីតូចអាយុ​​ជាង​១ខែ​​ ដោយ​យកដៃខ្ទប់ច្រមុះនឹងមាត់​ រួច​យកសព​ទៅ​បោះ​ចោល​​ក្នុង​ស្រះ​ទឹក..!!!

ពិតជាសាហាវមែន.! ស្ត្រី​ម្នាក់​ខឹង​ប្តី​លែងលះ និងខឹង​កូនស្រី​​មុខ​ដូច​ឪពុកពេក ដាច់​ចិត្ត​ប្រល័យជីវិតកូនស្រីតូចអាយុ​​ជាង​១ខែ​​ ដោយ​យកដៃខ្ទប់ច្រមុះនឹងមាត់​ រួច​យកសព​ទៅ​បោះ​ចោល​​ក្នុង​ស្រះ​ទឹក..!!!

ខេត្តសៀមរាប ៖ ហេតុការណ៍​​ខាងលើនេះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២២ នៅ​ចំណុចក្រុម​ទី​៧ ភូមិ​កន្ត្រក សង្កាត់ស្វាយ​ដង្គុំ ក្រុង​សៀមរាប ​ខេត្ត សៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​​​ឱ្យ​ដឹង​ថា​ ​ទារិកាដែលបាត់បង់ជីវិត​​ខាងលើ​ឈ្មោះ ផាត សុភ​ក្ត្រា ​មាន​អាយុ​១​ខែ​២០​ថ្ងៃ មានទីលំនៅ​ក្នុងភូមិ-ឃុំ​​កើត​​ហេតុ​ខាង​លើ ។ ​ចំណែក​ជនសង្ស័យជា​ម្តាយ​ឈ្មោះ ជា ស្រី អូន ​អាយុ​១៦​ឆ្នាំ មុខ​របរនៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ភូមិ-​ឃុំ​កើ​​ត​ហេតុ​ខាង​លើ​​ ។ ស្ត្រីជា​ម្ដាយ​របស់​​ទារិកា​រងគ្រោះ​បាន​រៀប​ការ​ជាមួយ​ប្តី​​នៅ​អំឡុង​ឆ្នាំ​២០២១ និង​មាន​ចំណង​អា​ពា​ហ៍​ពិពាហ៍​បន្សល់​ទុក​កូនស្រី​ម្នាក់(ទារិការងគ្រោះ​) ​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​របស់​ជនសង្ស័យជា​ម្តាយ​បាន​សារភាព ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ នៅវេលាម៉ោង​​​១១យប់​​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០​២២ នាង បាន​យក​ខោអាវ​ចាក់​ពង្រាយ​ក្នុងផ្ទះ និង​យក​ដំបង​ឈើ​ជ្រុង​មាន​ជាប់ដែកគោល​២ដើម​ ​ប្រវែង៧០​​សង្ទី​ម៉ែត្រ ដាក់​នៅ​មុខទ្វារ​ចូល​ផ្ទះ ។ បន្ទាប់​មក​នាងបាន​ទៅ​អង្គុយ​បំ​ប៉ៅ​ដោះ​កូន​នៅ​លើ​អង្រឹង​ក្នុងផ្ទះ​តែ​២​នាក់ ។ ដោយ​ឃើញ​មាន​សភាព​ស្ងាត់ ណាមួយ​យប់​ជ្រៅ និង​មនុស្ស​ម្នា​ដេក​លង់​លក់​អស់ ។ នាង​បាន​យកដៃ​ស្តាំ​ខ្ទ.ប់មាត់​ និង​ច្រមុះ​កូន​ប្រហែល​៣​នាទី ទើប​ដក​ដៃ​ចេញ​វិញ ។

ជនសង្ស័យជា​ម្តាយបាន​សារភាព​បន្ត​ថា ពេលនោះ នាង​ឃើញ​កូនស្រី​បាត់​មាត់​ឈឹង មុខ​ស្លេកស្លាំង ហើយ​នាងបាន​លើក​បីកូន​ស្រី ពាក់​ខោអាវ​ឈុត​ពណ៌​ទឹកក្រូច ពាក់​ស្រោមជើង​ពណ៌​ស ចេញ​តាម​បង្អួច ដោយ​យក​កៅអី​ជ័រ​ដាក់​ក្បែរ​មាត់​បង្អួច​ឡើង​ជាន់​ពីលើ និង​ជាន់​លើ​ស៊ុម​ប​ង្អួ​ចរួច​លោត​ផ្លោះ​ចេញ​ទៅ​ក្រៅ ហើយ​ដើរ​តម្រង់​ទៅ​ស្រះ​ទឹក​ខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែល ៤០​ម៉ែត្រ រួច​បោះ​ចូល​ក្នុង​ទឹក ស្រះ នោះ​តែ​ម្តង ហើយ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ និង​បាន​ដើរទៅ​ប្រាប់​ម្តាយបង្កើត​ថា មាន​ចោរ ចូល​មក​បម្រុង​លួច​ម៉ូតូ​និង​យក កូនស្រី​របស់​នាង​ទៅ​បាត់​ហើយ ។

​ជនសង្ស័យជា​ម្តាយបាន​សារភាពបន្តទៀត​ថា ភ្លាម​នោះ​បងប្អូន​ក្រុម​គ្រួសាររបស់​​នាងបាន​នាំ​គ្នា​ដើរ​រក ក៏​រក​ឃើញ​កូនស្រី​របស់​នាងអណ្តែត​ទឹកស្រះ​ក្រោយ​ផ្ទះ​ខាងត្បូង ពេល​នោះ​ពូ​របស់​នាង​បាន​ចុះ​ទៅ​ស្រង់ ហើយ​យក​កូនស្រី​របស់​នាង​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ បាន​មួយសន្ទុះ​ ក្រុម​គ្រូពេទ្យ​បាន ប្រាប់​ថា កូនស្រី​របស់​នាង​បាន​ផុតដង្ហើម​បាត់​ហើយ ។ បន្ទាប់មក ទើប​​ក្រុមគ្រួសាររបស់​នាង​យក​កូនស្រី​ត្រឡប់​មក​ផ្ទះ​វិញ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ចឱ្យចុះមកពិនិត្យ​​តែ​ម្តង។ រាល់​ចម្លើយ​ដែល​នាង​បាន​ឆ្លើយ​ចំពោះ​មុខ​សមត្ថកិច្ច គឺជា​ចម្លើយ​ពិត និង​គ្មាន​ការ​បង្ខិតបង្ខំ​ពី​បុគ្គល​ណា​ម្នាក់​ឡើយ​ ។

យោង​តាម​ការបំភ្លឺ​ពី​សាក្សី និង​ការ​ពិនិត្យ​កន្លែង​កើតហេតុ រួមទាំង​ការពិនិត្យសាកស.ព និង​ផ្អែក តាម​លោក​គ្រូ​ពេទ្យ​កោសល្យ​វិច័យ​ខេត្ត​សៀមរាប បាន​បញ្ជាក់​ថា ​ទារិកា​រង​គ្រោះ​ពិតជា​បាត់បង់ជីវិត​ ដោយសារ​​ថប់​ដង្ហើម (​ក្នុងអំពើឃាតកម្ម )​ ប្រាកដ​មែន​។ ចំណែក​​មូលហេតុគឺមកពី​ជនសង្ស័យជា​ម្តាយ​​ខឹង​ប្តី​លែងលះ​នៅ​​សាលាឃុំ ព្រមទាំង​ចុះ​ចោល មិន​ទទួល​ការ​ខុស​ត្រូវ​ជួយ​ចិញ្ចឹម​កូន ហើយ​ជនសង្ស័យ​ជា​ម្តាយ​ឃើញមុខ​កូនស្រី ដូច​ប្តីទៀត​ ក៏​សម្លាប់​តែ​ម្តង​។

ក្រោយ​ពី​សមត្ថកិច្ច និង​វេជ្ជបណ្ឌិតជំនាញ​បាន​ពិនិត្យ រួចរាល់​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

បច្ចុប្បន្ន ជនសង្ស័យ​ជា​ម្តាយ​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com