ពលរដ្ឋខ្មែរឥស្លាមពីគ្រួសារបានសំណូមពរដល់អាជ្ញាធរដែនដីនិងមន្ត្រីសមត្ថកិច្ចមូលដ្ឋានមេត្តាសូមកុំប្រើវិធានការក្តៅលើពលរដ្ឋស្លូតត្រង់!
ពលរដ្ឋខ្មែរឥស្លាមចំនួន ២ គ្រួសារដែលមានឈ្មោះ១.សុខសើរណាស់ ២.ឡោះម៉ារ៉េស.៣.សុះរីលី និងទី៤.លីស្រីល័ក្ខ ដែលបច្ចុប្បន្នមានទីលំនៅស្ថានរស់នៅក្នុង
ភូមិកំពង់សំរោងខាងត្បូង.ឃុំកំពង់សំរោងខាងត្បូង ស្រុកទឹកឈូ ខេត្តកំពត។ ដែលត្រូវបានមន្ត្រីសមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋានស្រុកទឹកឈូ នាំខ្លួនទៅកាន់អធិការដ្ឋានស្រុកទឹកឈូ រួច ក៏បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពតតែម្ដង ដែលគ្រាន់តែជារឿងជម្លោះ ដោះរបងលួសសំណាញ់ដែលគេបានព័ទ្ធស្ទើរតែជិតផ្លូវ ដើម្បីយកផ្លូវដើរតែប៉ុណ្ណោះ ។ ហើយចំពោះការដែលពួកគាត់ទៅដោះរបងលួសបន្លាដើម្បីយកផ្លូវដើរនេះទៀត គឺគាត់យោងទៅតាមអនុសាសន៍របស់ឯកឧត្តមម៉ៅ ធានិន អភិបាលនៃគណៈអភិបាលខេត្តកំពតដែលបានសម្រេចឲ្យអាជ្ញាធរមូលដ្ឋានទុក្ខផ្លូវឲ្យពួកគាត់ដើរ.ពីរ ៣ ទៅ 4 ម៉ែត្រ តែតាមការពិតផ្លូវនៅតែតូចចង្អៀតដដែល។ ទើបបានជាពួកគាត់នាំគ្នាដកបន្លាលួសដែលហ៊ុំព័ទ្ធដីផ្លូវនោះចេញទៅដើម្បីដើរ។
យោងតាមការរៀបរាប់របស់ពលរដ្ឋខ្មែរអ៊ីស្លាមទាំងពីរគ្រួសារនោះបានបន្តឲ្យដឹងទៀតថា ចំពោះហេតុការណ៍នៃការនាំខ្លួនរបស់ក្រុមគ្រួសារគាត់នេះគឺមានពីលើក។
លើកទី១ គឺបានកើតឡើង កាលពីយប់ថ្ងៃទី១៩ និង លើកទី២ បានកើតឡើងនាព្រឹកនៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ។ ដែលជាកត្តាធ្វើឲ្យពួកគាត់មានការភ័យខ្លាចនិងព្រួយបារម្ភពីសុវត្ថិភាពតទៅថ្ងៃមុខទៀត។
ជាចុងក្រោយពលរដ្ឋខ្មែរឥស្លាមទាំងពីរក្រុមគ្រួសារខាងលើ សូមអំពាវនាវដល់អាជ្ញាធរដែនដីនិងមន្ត្រីសមត្ថកិច្ចក្នុងមូលដ្ឋាន ភូមិ ឃុំស្រុក ខាងលើសុំមេត្តាកុំប្រើវិធានការក្តៅទៅលើពួកគាត់ដែលជាពលរដ្ឋស្លូតត្រង់អី ហើយបើពួកគាត់ខុសទៅនឹងច្បាប់រដ្ឋសូមធ្វើតាមផ្លូវច្បាប់ហើយការកោះហៅទៀតនោះត្រូវមានលិខិតស្នាមជាក់លាក់ក្នុងការកោះ ហៅឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ផង ព្រោះពួកគាត់ជាប្រជាពលរដ្ឋទន់ខ្សោយមានការភ័យខ្លាចខ្លាំងណាស់៕