ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

អតីតគ្រួសារយោធិនពិការមួយគ្រួសារដង្ហើយហៅឲ្យអាជ្ញាធរខេត្តនិងរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ដល់ពួកគាត់ដោយសារតែគេរំលោភយកដី!

អតីតគ្រួសារយោធិនពិការមួយគ្រួសារដង្ហើយហៅឲ្យអាជ្ញាធរខេត្តនិងរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ដល់ពួកគាត់ដោយសារតែគេរំលោភយកដី!

កោះកុង(ថ្ងៃសៅទី២៦ ខែវិច្ឆិកាឆ្នាំ២០២២)

អតីតគ្រួសារយោធិនពិការមួយគ្រួសារដែលរស់នៅក្នុងភូមិថ្មពាងហៅភូមិថ្មីឃុំជ្រោយប្រុសស្រុកកោះកុងខេត្តកោះកុងនាពេលថ្មីៗនេះបានដង្ហើយហៅឲ្យថ្នាក់ដឹកនាំខេត្តគឺលោកជំទាវមិថុនាភូថងអភិបាលខេត្តកោះកុង និងប្រមុខដឹកនាំរាជរដ្ឋាភិបាលគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជួយរកយុត្តិធម៌ដល់គ្រួសាររបស់ពួកគាត់ផង ដោយសារតែរដីរបស់គាត់ត្រូវបានគេរំលោភយកទាំងបំពាន ហើយអាជ្ញាធរភូមិឃុំនិងស្រុកពុំព្រមរកដំណោះស្រាយជូនពួកគាត់នោះទេដោយរុញដាក់គ្នាទៅវិញទៅមកធ្វើឲ្យគ្រួសាររបស់ពួកគាត់ជួបនូវការលំបាក។

ទាក់ទងទៅនឹងបញ្ហាវិវាទដីធ្លីនេះបើយោងតាមការធ្វើអត្ថាធិប្បាយពីសំណាក់លោក សៃ សៀន អាយុ ៥៤ ឆ្នាំ និងប្រពន្ធឈ្មោះម៊ូ នួយ អាយុ ៥៤ឆ្នាំដូចគ្នានិងមានកូនចំនួន ៨ នាក់នៅក្នុងបន្ទុកបច្ចុប្បន្នរស់នៅ ភូមិ ឃុំ ស្រុក ខាងលើបានរៀបរាប់ឱ្យដឹងថា  ដីរបស់លោកមានទំហំជាង ៥ ហាតាគឺលោកបានអាស្រ័យផលចាប់តាំងពីឆ្នាំ ២០០០មកម្ល៉េះ បន្ទាប់មកក្នុងអំឡុងឆ្នាំ ២០០៨ លោកក៏ត្រូវបានទទួលស្គាល់ពីអាជ្ញាធរភូមិថ្មរពាង ឃុំជ្រោយប្រស់ យ៉ាងពេញសិទ្ធិ ហើយក៏បានចេញបង្កាន់ដៃប្រើប្រាស់កម្មសិទ្ធិគ្រប់គ្រងដីធ្លីជូនពួកគាត់ផងដែរ។  ក្រោយមកទៀតក្រុមគ្រួសាររបស់គាត់ ក៏បានអាស្រ័យផលជារៀងរហូតមក  ។ លុះដល់ឆ្នាំក្រោយៗមកលោកក៏បានធ្លាក់ខ្លួនឈឺដោយសារតែអំបែងគ្រាប់នៅក្នុងខ្លួនរបស់លោកធ្វើទុក្ខលោកក៏មិនបានមកអាស្រ័យផលជាច្រើនឆ្នាំរហូតមកទល់នឹងពេលបច្ចុប្បន្ន។

បន្ទាប់មកដីចំណុចត្រង់នោះត្រូវបានរាជរដ្ឋាភិបាលកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០ រួចមក ហើយថែមទាំងមានផ្លូវខ្វែងខ្វាតទៀតនោះ  ហើយលោកក៏បានធូរស្រាលពីជំងឺក្នុងខ្លួន លោកក៏បានបន្តទៅអាស្រ័យផលដូចដើមវិញ  តែនៅក្នុងពេលលោកចូលទៅអាស្រ័យផលក៏ដូចជារៀបចំធ្វើរបងព្រំដីនិងធ្វើខ្ទមសម្រាប់រស់នៅនោះ ក៏ស្រាប់តែការឈូសឆាយដើម្បីអាស្រ័យផលក៏មិនបាន ធ្វើរបងព្រំដីក៏មិនបាន ដោយមានគេអះអាងថាដីនោះជាដីរបស់គេទៅវិញ។

លោក សៃ សៀន បានបន្តឲ្យដឹងទៀតថាអ្នកដែលបានទៅអះអាងថាដីរបស់គាត់ជាដីរបស់គេនោះគឺមានឈ្មោះហៅថា តាសម្បត្តិ ដែលជាញាតិមិត្តរាប់អានគ្នាហើយរស់នៅមានព្រំដីជាប់គ្នាទៀតដែលជាអ្នកទៅអះអាងនិងតវ៉ាថាដីទាំងនោះគឺជាដីរបស់គាត់ទៅវិញ ។ ហើយចំពោះការអះអាងពីឈ្មោះ តាសម្បត្តិ នោះ បើយោងតាមការរៀបរាប់ពីលោក សៃ.សៀនបានបញ្ជាក់ប្រាប់ថា គឺគ្មានឯកសារជាក់លាក់ណាមួយយកមកបង្ហាញឲ្យអាជ្ញាធរ ឃុំ ស្រុក ឃើញនោះឡើយ។

ក្រោយពីមានវិវាទដីធ្លីរវាងលោកហើយនិងឈ្មោះសម្បត្តិនោះរួចមក លោកបានទៅដាក់ពាក្យបណ្ដឹងដល់អាជ្ញាធរឃុំដើម្បីឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយក៏បញ្ហាទំនាស់ដីធ្លីនេះ នៅតែអូសបន្លាយរហូតមកទល់នឹងពេលបច្ចុប្បន្នដដែលជាដដែល ដោយលោកមិនដឹងថា បុគ្គលដែលបានទៅរំលោភយកដីរបស់គាត់ជាមួយនឹងអាជ្ញាធរ ឃុំ ស្រុកមានអាថ៌កំបាំងអ្វីនោះទេ បានជាអាជ្ញាធរដែនដីធ្វើព្រងើយនិងរុញដាក់គ្នាទៅវិញទៅមកពុំព្រមដោះស្រាយឲ្យចប់សព្វគ្រប់ជូនដល់ភាគីទាំងសងខាងដែលកំពុងតែមានទំនាស់នោះទេ។

លោក សៃ សៀន បានបន្ថែមថា លោកបានដាក់ពាក្យបណ្ដឹងទៅកានៅសាលាឃុំជាញឹកញាប់ផងដែរ តែអាជ្ញាធរឃុំជ្រោយប្រស់នៅតែដោះមិនកើតដោយទុកឲ្យក្រុមគ្រួសាររបស់លោករងគ្រោះដល់សព្វថ្ងៃ។

លោក ភុំ ធឿន មេឃុំជ្រោយប្រស់បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថាលោកពុំដែលបានទទួលនូវពាក្យបណ្ដឹងរបស់លោក សៃ សៀន ដែលមានបញ្ហារឿងរ៉ាវវិវាទដីធ្លីជាមួយនឹងតាសម្បត្តិ នោះម្ដងណាទេគឺគ្រាន់តែលោកសៃសៀងទៅប្ដឹងផ្ទាល់មាត់តែប៉ុណ្ណោះ។

លោក ជា សាវី អភិបាលនៃគណៈអភិបាលស្រុកកោះកុងបានបង្ហើបឱ្យដឹងថា ចំពោះរឿងរ៉ាវវិវាទដីធ្លីនេះលោកបានដឹងហើយ។ ហើយលោកក៏បានដាក់បទបញ្ជាឲ្យមេឃុំជ្រោយប្រស់ដោះស្រាយជូនពូគាត់ហើយដែរ ហើយបើដោះស្រាយមិនបាន សូមឱ្យភាគីដើមចោទទៅដាក់ពាក្យបណ្ដឹងជាមួយនឹងអាជ្ញាធម៌ឃុំម្ដងទៀត  ហើយបើអាជ្ញាធរឃុំនៅតែពុំព្រមរកដំណោះស្រាយជូនពួកគាត់នោះទេ សូមឱ្យក្រុមគ្រួសារជនរងគ្រោះចូលមកកាន់សាលាស្រុកកោះកុង លោកនឹងទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយផ្ទាល់ដៃដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

គួរបញ្ជាក់ផងដែរថារឿងវិវាទដីធ្លីរនេះ គឺបានអូសបន្លាយមកជាយូរខែឆ្នាំកន្លងមកហើយតែនៅតែស្រាយបញ្ហាមិនបាន៕

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com