ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

គ្រឿងញៀនជាង១តោននិងរថយន្ត៨គ្រឿងម៉ូតូ២គ្រឿងនឹងជនសង្ស័យ១០នាក់រួមជាមួយនឹងវត្ថុតាងកម្លាំងកងរាជវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ

គ្រឿងញៀនជាង១តោននិងរថយន្ត៨គ្រឿងម៉ូតូ២គ្រឿងនឹងជនសង្ស័យ១០នាក់រួមជាមួយនឹងវត្ថុតាងកម្លាំងកងរាជវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ

 

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ

ចំនួន១០នាក់ ជនជាតិចិន ចំនួន០៦នាក់ ជនជាតិចិនតៃវ៉ាន់ ចំនួន ០១ នាក់ ជនជាតិខ្មែរ ចំនួន០៣នាក់ និងសារធាតុញៀន ព្រមទាំងសារធាតុគីមីផ្សំ ទម្ងន់ជាង១តោន រថយន្ត៨គ្រឿងម៉ូតូ២គ្រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ។

 

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

 

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ប្រតិបត្តិការបំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំនេះ គឺធ្វើឡើងដោយគណៈកម្មការចំពោះកិច្ច ដែលបង្កើតដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយអនុប្រធានចំនួន៣រូប និងសមាជិក ចំនួន៥រូប។

 

ឧក្រិដ្ឋជនដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១០នាក់ នោះ រួមមាន១/ ឈ្មោះ ZHOU JING BIN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដស្នាក់នៅសណ្ឋាគារ ហានហ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

២/ ឈ្មោះ CAI JIAN FONG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ353141470 ស្នាក់នៅមិនពិតប្រាកដ។៣/ ឈ្មោះYE LICHI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្រុងប៉ោយប៉ែត។

៤/ ឈ្មោះ WANG JIAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរកសិករ ស្នាក់នៅអគារខុនដូស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។៥/ ឈ្មោះ ព្រឹម រាជ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបររត់តាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ។

៦/ ឈ្មោះ ចាន់ រតនា ភេទប្រុសអាយុ ៣០ ឆ្នាំជនជាតិខ្មែរស្នាក់នៅក្រុងបាវិត។៧/ ឈ្មោះLI PENG FEIភេទប្រុសអាយុ ២៤ ឆ្នាំចិនជាតិចិនលិខិតឆ្លងដែនលេខEE2655874ស្នាក់នៅក្រុងបាវិត។

៨/ឈ្មោះ LIU YANG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ ។៩/ឈ្មោះ ZHAO BING FEI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ ។១០/ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ ភេទប្រុស អាយុ៣១ ឆ្នាំមានទីលំនៅ មុខក្លិបLVចាស់ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ រួមនឹងវត្ថុតាង សារធាតុញៀន (កេតាមីន) ទម្ងន់សរុប ១,១៣៣គីឡូ ៧៨៩,១១ក្រាម, តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ ៥៩៧.៨ក្រាម), សារធាតុគីមី សរុបទម្ងន់ ១០គីឡូ ៣៥៨ក្រាម, សារធាតុគីមីផ្សំ ទម្ងន់ ៥០០ក្រាម , សារធាតុគីមី ទម្ងន់ ៤២០ក្រាម, សារធាតុគីមីមិនច្បាស់ ទម្ងន់ ៤៤៨ក្រាម

ម្សៅក្រាមសថ្លា ទម្ងន់ ៧,២៤ក្រាម (មេតាហ្វេតាមីន), ម្សៅគ្រាប់ពណ៌ទឹកក្រូច (WY) ទម្ងន់ ៣,៤៨ក្រាម (មេតំហ្វេតាមីន)

ម្សៅពណ៌ស្វាយ (MDMA) ទម្ងន់ ៣៨១,២៨ក្រាម, ទូរស័ព្ទដៃ ចំនួន១៤គ្រឿង,លិខិតឆ្លងដែន ចំនួន០៩ច្បាប់

ប័ណ្ណបើកបរ ចំនួន០១សន្លឹក,ចិញ្ចៀនលោហធាតុពណ៌ទឹកប្រាក់ ចំនួន០២វង់,ខ្សែរកលោហធាតុពណ៌ទឹកប្រាក់ ចំនួន០១ខ្សែប័ណ្ណការងារជនបរទេស ចំនួន០១សន្លឹក (ជនជាតិចិន) ,នាឡិកាដៃ ចំនួន០៣គ្រឿងប័ណ្ណសម្គាល់យានយន្ត ចំនួន០១សន្លឹក, កាបូបពណ៌ខ្មៅ ចំនួន០២

ដបជក់ ចំនួន០១, កាតផ្សេងៗ ចំនួន០៥សន្លឹក, កុំព្យូទ័រ ចំនួន០១គ្រឿង, ប័ណ្ណសម្គាល់ជនជាតិចិនតៃវ៉ាន់ ចំនួន០១ប័ណ្ណសម្គាល់ខ្លួន (ឈ្មោះ CAI JIANFONG) ចំនួន០១,ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០១, ប័ណ្ណសម្គាល់ខ្លួន ចំនួន០២សន្លឹក កាតធនាគារ ចំនួន០១សន្លឹក, ប្រាក់បាត ចំនួន៥.២៧០ (ម្ភៃបាត),ប្រាក់ដុល្លារ ចំនួន$១៨១០ (មួយពាន់ប្រាំបីរយដប់ដុល្លារអាម៉េរិក), ប្រាក់រៀល ចំនួន៤៥០០ (បួនពាន់ប្រាំរយរៀល), ម៉ាស៊ីនហ្គេម ចំនួន០១គ្រឿងឧបករណ៍វេចខ្ចប់ និងកែច្នៃគ្រឿងញៀនមួយចំនួន, ម៉ូតូ ចំនួន០១គ្រឿង ម៉ាក ហុងដា CB400 ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-9559, ម៉ូតូ ចំនួន០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-9824

រថយន្ត ចំនួន០១គ្រឿង ម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ 2BF-7484, រថយន្ត ចំនួន០១គ្រឿង TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8429,រថយន្ត ចំនួន០១គ្រឿង TUNDRA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BR-8706 រថយន្ត ចំនួន០១គ្រឿង TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1313, រថយន្ត ចំនួន០១គ្រឿង TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-7818, រថយន្ត ចំនួន០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2A-4216

រថយន្ត ចំនួន០១គ្រឿង ម៉ាក LEXUS CT200H ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-1872, រថយន្ត ចំនួន០១គ្រឿង ម៉ាក HILANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9067

ជនសង្ស័យទាំង១០នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com