បង្ក្រាបក្រុមគ្រឿងញៀន បាញ់តដៃគ្នាបណ្ដាលឱ្យស្លាប់ សមត្ថកិច្ចម្នាក់ទាំងព្រលប់!
(ភ្នំពេញ)៖ ប្រភព(បឋម)មានការចុះបង្ក្រាបគ្រឿងញៀន ពីសំណាក់សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លើក្រុមជួញដូរគ្រឿងញៀន រហូតផ្ទុះអាវុធតបតគ្នា បណ្តាលអោយ មន្ត្រីនគរបាលម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើល ជាខ្លាំង នាវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មានថា ករណីនេះ គឺសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ។
ពង្រាយកម្លាំងជួយ តាមឃាត់រថយន្តរបស់ក្រុមជនសង្ស័យ ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។
លោកអធិការរងបន្តថា លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ស្ទាក់ជាប់តែម្តង ដោយឃាត់ បានមនុស្ស០៣នាក់នៅកន្លែង ។
ករណីនេះ គេមិនទាន់ដឹងថាៈ ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន ពីសំណាក់មន្ទីរប្រឆាំងគ្រឿង ។
កើតចេគពីចំណុចឬគោលដៅណានោះទេ ដែលបណ្តាលអោយមានការផ្ទុះអាវុធតដៃគ្នា រហូតស្លាប់សមត្ថកិច្ចម្នាក់៕ដោយ តាំង វៃ