ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

លោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា កសាងក្លោងទ្វារជ័យ នៅវត្តមុនីរង្សី (ហៅវត្តថ្មី) ឃុំត្រពាំងប្ញស្សី

លោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា កសាងក្លោងទ្វារជ័យ នៅវត្តមុនីរង្សី (ហៅវត្តថ្មី) ឃុំត្រពាំងប្ញស្សី

(កំពង់ធំ)÷ លោកជំទាវ ហ៊ុន ស៊ីណាត  អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ នៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២៣។ ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចួលរួមពីគណៈអភិបាលស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការ អាជ្ញាធរភូមិ/ឃុំ ប្រជាពលរដ្ឋ និងសិស្សនុសិស្ស សរុបចំនួន៤៥៦នាក់ ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឡើងធ្វើរបាយការណ៍ស្វាគមន៏ដោយសង្ខេប អំពីសមិទ្ឋផលនានានៅតាមទីវត្តអារាម ឱ្យមានសោភ័ណភាព និងជាគេមរតកទុកឲ្យក្មេងជំនាន់ក្រោយស្គាល់ពីរវប្បធម៌ប្រពៃណីជាតិខ្មែរ។

 

ឆ្លៀតក្នុងឱកាសនេះលោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងថា ពិធីបញ្ចុះបឋមសិលា និងការកសាងខ្លាំងទ្វារនេះ ធ្វើឡើងដើម្បីជាសមិទ្ធផលមួយបញ្ជាក់ពីភាពសាមគ្គីគ្នារវាងសប្បុរសជន ដែលបានគាំទ្រឧបត្ថម្ភដល់វត្តអារាម ឱ្យមានការរីកចម្រើន។ ការផ្ដួចផ្ដើមកសាងក្លោងទ្វារវត្តអារាមឲ្យក្លាយទៅជាភាពស្រស់ស្អាត សម្រាប់ទាក់ទាញបងប្អូនប្រជាពលរដ្ឋមកគោរពប្រតិបត្តិឲ្យចេះធ្វើអំពើល្អ ដើម្បីបានអានិសង្ឃទៅថ្ងៃខាងមុខ។

ជាចុងក្រោយលោកជំទាវ ក៏បានផ្ដាំផ្ញើដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលនានា នៅក្នុងទីវត្តអារាមនេះឲ្យបានគង់វង្ស និងយូរអង្វែង ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយស្គាល់ពីពុទ្ធចក្រ និងអាណាចក្រ របស់ព្រះពុទ្ធសាសនា៕

ដោយ ប៉ែន.សំនៀង

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com