មុខរបចិញ្ចឹមកង្កែបលក្ខណៈគ្រួសារ គឺធ្វើឱ្យកសិករកចំណូលផ្គត់ផ្គង់ជីវភាពកាន់តែប្រសើរឡើង
(កំពង់ធំ)÷អាជីវកម្មចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារនាពេលបច្ចុប្បន្ន គឺនៅមិនអាចឆ្លើយតបបានតាមតម្រូវការនៅឡើយទេ ជាហេតុធ្វើឱ្យមានការបំផុសនិងបង្កើតមុខរបចិញ្ចឹមកង្កែបតាមគ្រួសារឱ្យបានច្រើនដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ដល់ជីវភាពគ្រួសារផងដែរ ។
ជាមួយមុខរបចិញ្ចឹមកង្កែបបែបលក្ខណៈគ្រួសារនេះ បើយោងតាមការលើកឡើងពីសំណាក់
លោក ប៉ាវ មេ៉ងហុង និងអ្នកស្រី រដ្ឋ ស្រីដា នៅភូមិពោធិសែនស្នាយ សង្កាតស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងនាមជាម្ចាស់អាជីវកម្មបើកប្រកបមុខរបរចិញ្ចឹមកង្កែបបានឱ្យដឹងថា លោកចាប់ផ្ដើមចិញ្ចឹមកង្កែបនេះរយៈពេល៣ឆ្នាំមកហើយ ដែលការចាប់ផ្ដើមគឺជាការសាកល្បងដោយទិញមេពូជពីគេ និងសិក្សាបន្ថែមលើបច្ចេកទេសនៃការចិញ្ចឹម និងបង្កាត់ពូជ។
ហើយលោកក៍បានរៀបចំជាអាងធ្វើពីសុីម៉ង់តិ៍ និងមានស្បៃសម្រាបើធ្វើជាតំបូលប្រក់នៅក្រោយផ្ទះ ។
លោក ប៉ាវ មេ៉ងហុង បានបន្តឱ្យដឹងទៀតថា ការចាប់ផ្ដើមលាកល្បងនេះ គឺបានធ្វើឱ្យលោកយល់ដឹងកាន់តែច្រើនលើការចិញ្ចឹមកង្កែប រហូតដល់លោកចេះបង្កាត់ពូជ ចេះភ្ញាស់កូន និងការចិញ្ចឹមកង្កែបយកសាច់ លក់ជាដើម ជាហេតុធ្វើឱ្យលោកបែកគំនិតចាប់យកការចិញ្ចឹមកង្កែប ធ្វើជាមុខរបរហូតដល់បច្ចុប្បន្ន ។
លោកបានបន្តឱ្យដឹងថា តាំងពីលោកចាប់យកមុខរបរនេះមក គឺលោកអាចរកប្រាក់ចំណូលផ្គត់ផ្គងគ្រួសារបានស្រួល លើការចាយវាយ និងតម្រូវការចំណាយផ្សេងៗទៀត ដោយលោកអាចលក់កង្កែបពូជ និងកង្កែបសាច់ តាមត្រូវការ ក្នុង១គីឡូ៧០០០រៀល ហើយកូនកង្កែបប៉ុនៗមេជើង១តំលៃ៣៥០រៀល និងមេពូជ១គូរ៨០០០០រៀលមិនតែប៉ុណ្ណោះ លោកក៍ប្រមូលទិញកង្កែបពីអ្នកកសិកក្នុងភូមិផងដែរ ។
ទន្ទឹមនិងមុខរបនេះ លោកក៍បានត្អូញត្អែថា ការចិញ្ចឹមកង្កែបនេះ គឺអាចជួបបញ្ហាខ្លះៗ គឺដោយសារអាកាសធាតុ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង គឺកូនកង្កែបតូចៗ ហៅថាកូនក្អាត់ ទើបញាស់ គឺអាចងាប់អស់តែម្ដង ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យសកិករ បង្កើនការផលិត ចិញ្ចឹម និងដាំដុះ នៅតាមគ្រួសារ និងសហគមន៍ ហើយមន្ទីរបានចែករំលែកបង្រៀនពីបទពិសោធន៍ និងតាមដានរាល់សកម្មភាពតាមសហគមន៍ជាប្រចាំ៕
ដោយ សំនៀង