ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

លោក ប៉ែន វណ្ណរិទ្ធ បានអញ្ជើញប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលស្ដីពី អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម 

លោក ប៉ែន វណ្ណរិទ្ធ បានអញ្ជើញប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលស្ដីពី អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម

 

(កំពង់ធំ)÷ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត លោក ភុល លីដា អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងមានការអញ្ជើញចូលរួមពីបងប្អូនអាជីវករជាច្រើនអ្នកក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលស្ដីពី អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ចំនួន១៩១នាក់មកពីចំនួន១១ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

 

លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មបានលើកឡើងពីគោលបំណងនៃការបើកវគ្គបាន១១វគ្គហើយមកដល់ពេលនេះអ្នកចូលរួមបានចំនួន១.២២១នាក់ និងប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេស ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្មសម្ភារៈកសិកម្ម ក្នុងទូទាំងខេត្តកំពង់ធំនាពេលនេះ គឺផ្តោតទៅលើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បច្ចេកទេសមួយចំនួនក្នុង ការគ្រប់គ្រងសម្ភារៈកសិកម្ម។ ពិសេសបច្ចេកទេសក្នុងការប្រើប្រាស់ ការទុកដាក់ ការតាំងលក់ ការវិចខ្ចប់ ការចែកចាយ ការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម ដល់លោក លោកស្រី ដែលជាអាជីវករលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម។

 

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ មានប្រសាសន៍ថា ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ការពង្រឹងអនុវត្តច្បាប់ ធ្វើអាជីវកម្មរបស់បងប្អូន ប្រកបទៅដោយច្ចេកទេស និងប្រកបដោយគុណភាព ក្នុងការលក់សម្ភារៈកសិកម្ម ព្រមទាំងមានគុណភាពល្អ ដើម្បីពង្រីកនិងបង្កើនផលិតកម្មកសិកម្ម ឱ្យមានទិន្នផលខ្ពស់ និងមាននិរន្តរភាព ក្នុងខេត្តក៏ដូចក្នុង ព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អាជីវករទាំងអស់ ត្រូវមានតម្លាភាព និងលើកកម្ពស់ការយល់ដឹង បទដ្ឋានគតិយុត្តិនីតិវិធី វិធានការបច្ចេកទេស ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម ទាំងក្រុមហ៊ុន ផ្គត់ផ្គងសម្ភារៈកសិកម្ម ទាំងអាជីវករ អ្នកប្រើប្រាស់ ធានាបាននូវផលិតកម្មកសិកម្មប្រកបដោយទិន្នផលខ្ពស់។ ប្រសិនបើការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មពុំបានសមស្របតាមពេលវេលា បច្ចេកទេសត្រឹមត្រូវទេនោះ វាជាមូលហេតុមួយដែលធ្វើឱ្យកសិផលទាំងនោះ មានការសំណល់ចិត្តពុលមិនមានផលចំណេញដែលបង្ករឥទ្ឋិពលដោយផ្ទាល់ចំពោះសុខភាពយើងទាំងអស់គ្នា ដែលជាអ្នកប្រើប្រាស់ផលិតផលទាំងនោះជាម្ហូបអាហារ៕

ដោយសំនៀង

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com