ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ពិធីប្រគល់-ទទួល និងសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន គម្រោងទឹកលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

ពិធីប្រគល់-ទទួល និងសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន គម្រោងទឹកលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

 

(កំពង់ធំ)÷ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនបានអញ្ជើញចូលរួមក្នុង ពិធីប្រគល់-ទទួល និងសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន គម្រោងទឹកលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។

 

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋបាលខេត្តទើបបានទទួលសមិទ្ធផលដ៏មាន តម្លៃពីតម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ គឺទីលានទុកដាក់សម្រាមក្រុងស្ទឹងសែន។ សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងស្ទឹងសែន ដែលនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាផ្នែកមួយទៀតដែលរួមចំណែកយ៉ាងសំខាន់ក្នុងការ កែលម្អបរិស្ថាន អនាម័យ និងសោភ័ណភាពក្នុងក្រុងស្ទឹងសែន ។

 

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តទៀតថាកន្លងមកនៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងស្ទឹងសែនមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំងដោយសារប្រព័ន្ធលូមានការបាក់បែកច្រើនកន្លែង។ ក្រោយការសាងសង់ប្រព័ន្ធលូ និងស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់នេះ ប្រព័ន្ធលូត្រូវបានកែសម្រួល ដោយបានញែកប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធទឹក កខ្វក់ដាច់ពីគ្នា ដែលនេះបានធ្វើឱ្យលំហូរទឹកភ្លៀង និងទឹកកខ្វក់ត្រូវបានគ្រប់គ្រងបានយ៉ាងល្អប្រសើរ នឹងលែងមានការជន់លិចដូចមុន។ ជាមួយនឹងសមិទ្ធផលដែលបានកើតឡើងជាបន្តបន្ទាប់នេះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំពិតជា មានសេចក្តីសប្បាយរីករាយ និងសាទរយ៉ាងខ្លាំង ជាពិសេសគឺសមិទ្ធផលថ្មីៗជាច្រើនផ្សេងទៀត ដែល រាជរដ្ឋាភិបាលនឹងផ្តល់ជូនគឺ ផ្លូវតភ្ជាប់ពីខេត្តក្រចេះមកខេត្តកំពង់ធំ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងមកកំពង់ធំ ព្រមទាំងស្ពានឆ្លងទន្លេសាបជាដើម ។

 

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងទស្សនវិស័យវែងឆ្ងាយ នៃរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការលើកកម្ពស់វិស័យអនាម័យដើម្បី ធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាពីការវិនិយោគអនាម័យនៅក្នុងទីក្រុង។ គោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនត្រូវបានដាក់ចេញ ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយជីវភាព ក្នុងវិស័យទឹកកខ្វក់ត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់ ដូចដែលបានរៀបរាប់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

 

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រគល់សមិទ្ធផល ជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងប្រតិបត្តិបន្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ប្រើប្រាស់និងចូលរួមថែរក្សា ការពារសំដៅធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធដែលយើងទទួលបាននេះ ស្ថិតស្ថេរតង់វង្សយូរអង្វែងទៅអនាគត។ សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន ក្នុងខេត្តកំពង់ធំ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្ពោធដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕

ដាវីសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com