ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់បន្តត្រៀមផ្តល់ជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះពិតប្រាកដ

គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់បន្តត្រៀមផ្តល់ជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះពិតប្រាកដ

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជាខេត្ត រួមជាមួយអាជ្ញាធរដែនដីបណ្ដាមន្ទីរ អង្គភាព ស្ថាប័ន ដែលមានការពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យឡើងវិញអំពីការគ្រប់គ្រងដីសម្បទានសង្គមកិច្ច នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនកន្លងមក សម្រាប់ត្រៀមបន្តផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះពិតប្រាកដនៅក្នុងខេត្តកំពង់ធំ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងប្រសាសន៍ណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងការគ្រប់គ្រងថែរក្សាដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូននាពេលកន្លងមក ដើម្បីបន្តត្រៀមផ្ដល់ជូនដល់បងប្អូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះរស់នៅពិតប្រាកដ ដើម្បីបងប្អូនបានកសាងជីវភាពថ្មីសមស្របនិងគុណបំណាច់ដែលបានខិតខំលះបង់សាច់ស្រស់ ឈាមស្រស់រួមចំណែក ជាមួយសម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។

 

ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនថា កន្លងមកសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចសាងសង់ផ្ទះចំនួន១៤១ខ្នងផ្ទះ និងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួនមួយហិចតាកន្លះ ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមបណ្ដាស្រុក.ក្រុងទូទាំងខេត្ត ដើម្បីមករស់នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំរួចមកហើយ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់អាជ្ញាធរដែនដី បណ្ដា មន្ទីរ ស្ថាប័ន ដែលមានការពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងថែរក្សាដីសម្បទានសង្គមកិច្ច ដែលពុំទាន់បានបែងចែកជូនបងប្អូនអតីតយុទ្ធជន ឲ្យបានគង់វង្ស ដើម្បីត្រៀមបន្តផ្ដល់ជូនក្រុមគ្រួសារអតីតយុទ្ធជនរបស់យើង ដែលមានជីវភាពលំបាកខ្វះខាតនៅពេលខាងមុខទៀត តាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍គតិសិង្ហបបណ្ឌិត គន់ គីម និងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ៕ដោយសំនៀង

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ, អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com