ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ករណីស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន ២នាក់ ជំនាញខាងលួចរថយន្តដោយវាយបំបែកកញ្ចក់ និងកាត់ខ្សែរសោររថយន្ត

ករណីស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន ២នាក់ ជំនាញខាងលួចរថយន្តដោយវាយបំបែកកញ្ចក់ និងកាត់ខ្សែរសោររថយន្ត

 

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ ជនជាតិចិន ២នាក់ ដែលជំនាញខាងលួចរថយន្តនៅក្រុងព្រះសីហនុ ដោយវាយបំបែកកញ្ចក់ និងកាត់ខ្សែរសោររថយន្ត ត្រូវបានកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។

 

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា មានករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចរថយន្តដោយវាយបំបែកកញ្ចក់រថយន្ត កាត់ខ្សែរសោររថយន្ត) មួយបានកើតឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅចំណុចបុរី HILL PARK VILLA ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយករថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7889 ដែលជនរងគ្រោះចតទុកនៅក្បែរផ្ទះ រួចជិះគេចខ្លួនបាត់ ។

 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់និរោធ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ជនជាតិចិន ភេទប្រុស និងដកហូតបានវត្ថុតាងរថយន្តដែលបាត់ខាងលើ ដោយជនសង្ស័យបានផ្លាស់ប្តូរផ្លាកលេខរថយន្តទៅជាលេខ (ភ្នំពេញ 2AI-5090) ដើម្បីបន្លំភ្នែកសមត្ថកិច្ចយើង ។

 

ជនរងគ្រោះឈ្មោះ ZHANG CHENDONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ បើកបររថយន្ត មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

 

សម្ភារបាត់បង់ រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 2BG-7889 ។

 

ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ LIU HAI HUA ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។

២-ឈ្មោះ LI XIAOJUN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។

 

សម្ភារវត្ថុតាងចាប់យកបាន៖

រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7889 (ជាផលនៃអំពើចោរកម្ម) រថយន្ត ០១គ្រឿង ម៉ាក PRUIS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-2574 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) ផ្លាកលេខរថយន្ត ០២គូ (ជាផលនៃអំពើចោរកម្ម) ១-មានលេខៈ ភ្នំពេញ 2AB-7893 ២-មានលេខៈ ភ្នំពេញ 2AI-5090 ឧបករណ៍ផ្តាច់ប្រព័ន្ធ GPS រថយន្ត ០១គ្រឿងឧបករណ៍ថតចម្លងទិន្ន័យសោររថយន្ត ០២គ្រឿង ឧបករណ៍ GPS ០១គ្រឿង ឧបករណ៍សប់ខ្យប់ សម្រាប់បើកទ្វាររថយន្ត ចំនួន ០៥ ឧបករណ៍ចុចបំបែកកញ្ចក់រថយន្ត ០១គ្រឿង ដែកសម្រាប់ទាក់បើកដៃទ្វាររថយន្ត ចំនួន ០១ ដង្កាប់ ០៣ដើម ម៉ាស៊ីនស្វាន ០១គ្រឿង ទល់រឺវីស ០៣ដើម ពិលតូច ០២គ្រឿង សោរថយន្ត ចំនួន ០២ ស្រោមដៃ និងម៉ាសមួយចំនួន ។

 

បច្ចុប្បន្នករណីខាងលើនេះ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនិតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com