ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ភ្លើងប្រចណ្ឌបុរសជាប្ដីកាប់សម្លាប់ប្រពន្ធរួចចងកសម្លាប់ខ្លួនឯងនៅស្រុកសាមគ្គីមានជ័យ

ភ្លើងប្រចណ្ឌបុរសជាប្ដីកាប់សម្លាប់ប្រពន្ធរួចចងកសម្លាប់ខ្លួនឯងនៅស្រុកសាមគ្គីមានជ័យ

 

ខេត្តកំពង់ឆ្នាំង ដោយសារភ្លើងប្រច័ណ្ឌបុរសជាប្ដីបានកាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏ទៅចងករសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០២រំលងអធ្រាត ឈានចូលថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២៣ នៅភូមិបឹងលាចឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីអូន អាយុ ៣២ឆ្នាំ ប្ដីឈ្មោះ លី សារិនអាយុ ៣៤ឆ្នាំ មានមុខរបររកស៊ីកាប់គោលក់ ពួកគេមានកូនចំនួន២នាក់និងមានទីលំនៅភូមិឃុំកន្លែងកើតហេត្តខាងលើ ។

ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០៤ ខែតុលា  ប្ដីប្រពន្ធទាំងពីរនាក់បានទាស់គ្នាជាខ្លាំងជាខ្លាំងម្ដងហើយ ក្រោយមកក៏មានការសម្របសម្រួលពីបងប្អូនក៏ស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួន ។ ស្រាប់តែវេលាម៉ោង ២រំលងអាទ្រាតឈានចូលថ្ងៃទី ៥ខែតុលា  បុរសជាប្ដីបាន  យកកាំបិតកាប់ប្រពន្ធចំកញ្ចឹងក ចំស្មានិងកន្លែងផ្សេងទៀត បណ្ដាលឱ្យស្លាប់ក្នុងក្លឹបឈាម  បន្ទាប់ មក បុរសជាប្ដី បានទៅផ្ទះបាយចង កសម្លាប់ខ្លួនតែម្ដង។ នៅក្នុងហេតុការណ៍នោះ កូនប្រុសអាយុ ៩ ឆ្នាំឃើញឃើញសកម្មភាពដ៏ឃោរឃៅនេះក៏រត់ទៅប្រាប់ជីតាហើយក៏មានការភ្ញាក់ផ្អើលឡើង។

 

ប្រភពពីប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថាគ្រួសារពីរនាក់ប្ដីប្រពន្ធតែងទាស់គ្នាជារឿយៗដោយសារប្ដីប្រចាំប្រពន្ធ។

 

នៅព្រឹកថ្ងៃទី ៥ ខែតុលានេះដែរសមត្ថកិច្ចនគរបាលបច្ចេកទេសបានទៅធ្វើកោសលវិច្ច័យនិងប្រគល់សព ទាំងពីរនាក់ប្ដីប្រពន្ធ ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com