ស្ត្រីម្នាក់ត្រូវបានឃាតករអាករសម្លាប់នៅក្នុងផ្ទះសង្ស័យករណីប្លន់យកទ្រព្យសម្បត្តិ
ភ្នំពេញ៖មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រោយពីស្រ្តីម្នាក់ត្រូវឃាតករអារ ក បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម។ខណៈដែលគាត់លក់ដូរអីវ៉ាន់នៅក្នុងផ្ទះម្នាក់ឯង ចំណែកប្ដីចេញទៅលក់ដូរនិងជួសជុលគ្រឿងអេឡិចត្រូនិចនៅមុខរោងចក្រកាត់ដេរ ដោយឡែកកូនប្រុសស្រី២នាក់ទៀតទៅរៀនបាត់អស់ ហើយករណីនេះត្រូវបានសង្ស័យថាជាអំពើប្លន់សម្លាប់យកទ្រព្យសម្បត្តិ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះឈឹម ស្រីមុំ អាយុ៤០ឆ្នាំ មុខរបរមក់ដូអីវ៉ាន់ចម្រុះច្រើនមុខ មានស្រុកកំណើតនៅភូមិព្រៃតាមូ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នមានទីលំនៅផ្ទះកើតហេតុខាងលើ និងមសនកូនប្រុស១នាក់ ស្រី១នាក់នៅក្នុងបន្ទុកគ្រួសារ។នៅព្រឹកថ្ងៃកើតហេតុគាត់បានលក់ដូរអីវ៉ាន់នៅផ្ទះ
ចំណែកបុរសជាប្ដីបានទៅជួសជុលគ្រឿងអេឡិចត្រូនិចមានម៉ាញ៉េនិងទូរទស្សន៍ ព្រមទាំងបរិក្ខាអគ្គិសនី
នៅមុខរោងចក្រកាត់ដេរម្ដុំអតីឡឥដ្ឋជិតសួនឧស្សាហ៍កម្មកាណាឌីយ៉ា ដោយពួកគាត់បានបែកគ្នាចេញរកសុីបែបនេះរាល់ថ្ងៃល្ងាចឡើងទើវជួបជុំគ្នា រីឯកូនប្រុសស្រី២នាក់ទៀតទៅរៀន។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមកពុំមាននរណាបានដឹងថាគាត់ត្រូវឃាតករសម្លាប់នោះទេ លុះក្រោយពេលដែលកូនៗរបស់គាត់ត្រឡប់មកពីរៀនដល់ផ្ទះវិញ ស្រាប់តែប្រទះឃើញគាត់ដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយព្រមទាំងមានស្នាមអារ ក ថែមទៀតទើបកូនៗស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយកូនៗខលប្រាប់ប្ដី និងឪពុកបានដឹង ។ពុំមាននរណាបានចាប់អារម្មណ៍ថាឃាតករជានរណាឡើយព្រោះជនរងគ្រោះលក់ដូរនៅជាន់ផ្ទាល់ដី ហើយបានជួលជន់ទី១និងជាន់ទី២ឲ្យអ្នកផ្សេងស្នាក់នៅ ហើយដោយសារការលក់ដូរធ្វើឲ្យផ្ទះគាត់មានអ្នកចេញចូលជាហូរហែផងដែរ ។
ជាជំហ៊ានដំបូងករណីនេះត្រូវបានសមត្ថកិច្ចសង្ស័យថាជាអំពើឃាតកម្មប្លន់សម្លាប់ ហើយក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះទៅពិនិត្យជុំវិញកន្លែងកើតហេតុរួចចងខ្សែហ៊ុមព័ទ្ធទីតាំងនោះ និងបានរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យនិងស្រាវជ្រាវលើអំពើឃាតកម្មនេះដើម្បីស្រាវជ្រាវស្វែងរកឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕សួង សាម