ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតក្នុងព្រែកកំពង់កណ្តាល

ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតក្នុងព្រែកកំពង់កណ្តាល

ខេត្តកំពត÷ សាកសពបុរសម្នាក់ត្រូវបានប្រពន្ធអ្នកនេសាទបើកទូកទៅដឹកកូនដៃទូកមកចុះទូកប្រទះឃើញអណ្តែតក្នុងទឹកព្រែកកំពុងកណ្តាលក៏ប្រាប់អ្នកបើកទូកនេសាទដែលចេញដំណើរទៅនេសាទ រួចក្រុមអ្នកទូកនេសាទក៏បានយកខ្សែទាក់អូសមកដាក់នៅមាត់ច្រាំងដើម្បីកុំឲ្យសាកសពដែលមិស្គាល់អត្តសញ្ញាណនោះរសាត់ទៅតាមទឹកបាត់ រួចរាយការណ៍ជូនសមត្ថកិច្ចឲ្យមកពិនិត្យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា: ការដែលគ្រួសារអ្នកនេសាទបើកទូកទៅដឹកកូនដៃទូកប្រទះឃើញសាកសពនៅវេលាម៉ោង១៦.២០នាទីស្ថិតនៅត្រង់ចំណុចមាត់ព្រែកកំពតស្ថិតក្នុងភូមិ កំពង់កណ្ដាល ឃុំ ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ដោយដឹងកើតហេតុនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២៣។

ក្រោយពីមានប្រជាពលរដ្ឋរាយការពីបុស្តិ៍រដ្ឋបាលឃុំជុំគ្រៀល កំលាំងសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា: សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ពាក់អាវដៃខ្លីពណ៌ខ្មៅមានអក្សបរទេស ស្លៀកខោខ្លីពណ៌ខៀវ។ ពិនិត្យស្លាកស្នាមគ្មានស្លាកស្នាមនៅលើខ្លួនសាកសពទេ។ សមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថា:_នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៥ខែ តុលា ឆ្នាំ ២០២៣ បានទទួលពត៌មានពីលោកវរ:សេនីយ៍ ត្រី ចាន់ កក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ជុំគ្រៀលបានរាយការណ៍ថាមានករណី.មនុស្សស្លាប់ លង់ទឹក ក្រោយពីទទួលពត៌មានហើយកម្លាំងសមត្ថកិច្ចយើងបានធ្វើដំណើរចុះទៅកន្លែងកើតហេតុភ្លាមៗ។ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៦នឹង១០នាទី នៅចំណុចមាត់ព្រែក ស្ថិតនៅក្នុងភូមិ កំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្ត កំពត។ សមត្ថកិច្ចបន្តថា:តាមការស្រាវជ្រាវ និងការត្រួតពិនិត្យកន្លែងកើតហេតុ ដោយយោងតាមការបំភ្លឺរបស់ឈ្មោះ កែវ ស្រីទូច ភេទ ស្រី រស់នៅភូមិ ដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា: នៅ ថ្ងៃទី០៥ខែ តុលាឆ្នាំ២០២៣ វេលាម៉ោង ១៦នឹង១០នាទី ខ្លួនបានជិះ ទូកពីត្រើយខាងត្បូងទៅត្រើយខាងជើងដើម្បីទៅយកកូនដៃទូកទៅចុះទូកនៅសមុទ្រ ពេលជិះមកដល់ពាក់កណ្តាលព្រែក ស្រាប់តែឃើញសាកសពអណ្តែតទឹក មិនស្គាល់អត្តសញ្ញាណ ខ្ញុំក៏បានប្រាប់បងប្អូនទូកនេសាទថា មានសព អណ្ដែតទឹកម្នាក់ ពេលប្រាប់ពួកគាត់ហើយ ខ្ញុំបានទៅចម្លងកូនដៃរបស់ខ្ញុំ បន្តិចក្រោយមកបងប្អូននេសាទក៏បានទាញសាកសពមកដាក់លើគោកចំណុច មាត់ព្រែក អរុណរះ ស្ថិតនៅភូមិ កំពង់កណ្តាល ឃុំ ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត រួចក៏បានរាយការណ៍ជូនសមត្ថកិច្ច ។ សមត្ថកិច្ចបន្តថា: នៅកន្លែងកើតហេតុ យើងពុំបានឃើញមានស្លាកស្នាម រឺ វត្ថុតាងអ្វីបន្សល់ទុកនៅកន្លែងកើតហេតុឡើយ។ ការត្រួតពិនិត្យសាកសពគឺសពមិន ស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុ ប្រហែល៣០ឆ្នាំ ពាក់អាវដៃខ្លី ពណ៌ខ្មៅមានអក្សបរទេស ស្លៀកខោខ្លី ពណ៌ខៀវ។

ស្លាកស្នាមនៅលើខ្លួន:

សាកសព មានពោះប៉ោង បបូរមាត់ស្លេកស្លាំងម្រាមដៃ ម្រាមជើង ស្លេកជ្រួញ។

ការសន្និដ្ឋានរបស់សមត្ថកិច្ច ឆ្លងតាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពរបស់ជំនាញនិងក្រុមគ្រូពេទ្យកោសលវិច្ច័យ យើងសន្និដ្ឋាន បានថាសពស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន មិនមានពាក់ពន្ធ័បទល្មើសផ្សេងឡើយ។

សាកសពយើងបានប្រគល់ឱ្យលោក ចាន់ កក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ជុំគ្រៀលយកទៅកម្កល់ទុកនៅវត្ត ព្រៃតុម្ព ស្ថិតនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពបន្តថ្មីៗ បន្ទាប់ពីសមត្ថកិច្ចជួយដឹកសាកសពទៅរក្សាទុកនៅវត្តព្រៃតុម្ពរួចមក។ ហើយសមត្ថកិច្ចបន្តស្រាវជ្រាវរកគ្រួសារ ក៏ស្រាប់តែមានប្រភពពីក្រុមគ្រួសារទើបទៅយកសាកសពមកលំនៅដ្ឋានវិញឋិតនៅភូមិកំពុងបាយខាងជើងសង្កាត់កំពុងបាយក្រុងកំពត។ តាមប្រភពព័ត៌មានឲ្យដឹងថា:.ជនរងគ្រោះជាបុគ្គលិកបម្រើហាងភោជនីយដ្ឋាននៅរំដួល 2 ស្ថិតក្នុងភូមិទ្វីខាងត្បូងសង្កាត់អណ្ដូងខ្មែរក្រុងកំពត រីការស្លាប់របស់សាកសព ស្គាល់ថាករណីផ្សេងៗនោះឡើយ គេសង្ស័យថាជនរងគ្រោះអាចខ្យល់អាចខ្យល់វិលមុខ រួចធ្លាក់ក្នុងទឹកព្រែកដោយគ្មានអ្នកណាដឹង ព្រោះហាងក្លឹបបៀហ្រ្គាដេននោះនៅលើមាត់ព្រែកផង។ សាកសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ: ប្រាក់ ដារិទ្ធ

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com