Worldometer ដែលជាវេបសាយ រាយការណ៍ទិន្ន័យចុងក្រោយ ដែលមានការប្រមូលពីអង្ភភាពផ្នែកសុខាភិបាលទូទាំងពិភពលោក បញ្ជាក់កាលពីថ្ងៃសុក្រទី២៨ឧសភា ថា ចំនួនអ្នកឆ្លងកូវីដ-១៩ទូទាំងពិភពលោកមានចំនួន១៦៩,៩៣៨,១៩៧នាក់ នឹងចំនួនអ្នកស្លាប់មាន៣,៥៣១,៤២៥នាក់។
សហរដ្ឋមានចំនួនអ្នកឆ្លងកូវីដ-១៩ ខ្ពស់បំផុតក្នុងលោក(៣៤,០០២,៤៤៤នាក់) បន្ទាប់មកឥណ្ឌា(២៧,៧១៨,៥២០នាក់),ប្រេហ្ស៊ីល(១៦,៣៤២,១៦២នាក់),បារាំង(៥,៦៣៥,៦២៩នាក់),ទួរគី(៥,២២៨,៣២២នាក់),រុស្ស៊ី(៥,០៤៤,៤៥៩នាក់),អង់គ្លេស៍(៤,៤៧៧,៧០៥នាក់),អ៊ីតាលី(៤,២០៩,៧០៧នាក់),អាល្លឺម៉ង់(៣,៦៧៦,២៤៥នាក់),អេស្បាញ(៣,៦៦៨,៦៥៨នាក់),អាហ្សង់ទីន(៣,៦៦៣,២១៥នាក់) និងកូឡំ បៀរ(៣,៣១៩,១៩៣នាក់)។ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ជាង២លាននាក់ រួមមាន៖អ៊ីរ៉ង,ប៉ូឡូញ,មិកស៊ិកូ និងយូរគ្រែន។
ដោយឡែក ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ជាង១លាននាក់ រួមមាន៖ប៉េរូ,ឥណ្ឌូនេស៊ី,សាធារណៈរដ្ឋឆេក,អាហ្វ្រិកខាងត្បូង,ញូវ ស៊ីឡែន,កាណាដា,ឈីលី,ហ្វីលីពីន,អ៊ីរ៉ាក់,រ៉ូម៉ានី,ស្វីដេន។
ក្រៅពីនេះ សហរដ្ឋនៅតែជាប្រទេសដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងលោក(៦០៧,៧៨០នាក់) តមក ប្រេហ្ស៊ីល (៤៥៦,៧៥៣នាក់), ឥណ្ឌា(៣២២,៣៦៤នាក់),មិកស៊ិកូ(២២២,៦៥៧នាក់), អង់គ្លេស៍(១២៧,៧៦៨នាក់),អ៊ិតាលី(១២៥,៩១៩នាក់),រុស្ស៊ី(១២០,៤០៦នាក់) នឹងបារាំង(១០៩,១៦៥នាក់)៕