ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

បែកធ្លាយសារសំលេងការឃុបឃិតគ្នា យកលុយពីបទល្មើសនេសាទជាថ្នូរមិនបង្រ្កាបយកលុយចែកគ្នា ដាក់អាប៉ៅយ៉ាងរំភើយ ពីមន្ត្រីគ្រាប់ល្ពៅមួយចំនួនក្នុងខេត្តកំពង់ធំ!

បែកធ្លាយសារសំលេងការឃុបឃិតគ្នា យកលុយពីបទល្មើសនេសាទជាថ្នូរមិនបង្រ្កាបយកលុយចែកគ្នា ដាក់អាប៉ៅយ៉ាងរំភើយ ពីមន្ត្រីគ្រាប់ល្ពៅមួយចំនួនក្នុងខេត្តកំពង់ធំ!

 

(ខេត្តកំពង់ធំ ថ្ងៃពុធទី៨ខែវិច្ឆិកាឆ្នាំ២០២៣)

 

អស្ចារ្យហួសថ្លែងពី ការហិនហោចរបស់ មឆ្ឆាជាតិ គឺដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងជួរស្ថាប័នពាក់ព័ន្ធមួយចំនួនធំ  ដែលបានបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញ ប្រើប្រាស់ នៅឧបករណ៍ បទល្មើសនេសាទ ដែលជា ឧបករណ៍ត្រូវបានហាមឃាត់ ហើយប្រមូលលុយ យកមកចែកចាយគ្នាតាមស្ថាប័នពាក់ព័ន្ធ យ៉ាងរំភើយ ដោយគ្មានគិតក្រែងពីវិនាសកម្មរបស់មច្ឆាជាតិនោះទេ។

 

យោងតាមសារសំឡេង ដែលបែកធ្លាយបានបញ្ជាក់ថា គណៈកម្មការកងកម្លាំងចម្រុះ ដែលបានរៀបចំឡើងដោយ រដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងប្រចាំការនៅក្នុងបឹងទន្លេសាប ដើម្បីបង្រ្កាប និងទប់ស្កាត់ នៅរាល់សកម្មភាព បទល្មើសនេសាទ ទាំងឡាយណាដែលកើតមានឡើង ទៅលើផ្ទៃបឹងទន្លេសាប ក្នុងដែនគ្រប់គ្រងដែលរដ្ឋបាលខេត្ត កំពង់ធំ បានចាត់វិធាននេះ ដើម្បីឲ្យ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តចុះទៅបង្ក្រាបនោះ។

 

ក្នុងសារឡេងបានរៀបរាប់ថាមាន ស្រុកស្ទោង កងកម្លាំងទាំងបីជលផល បរិស្ថាន និងស្ថាប័នព័ត៌មានមួយចំនួនទៀត បានព្រមព្រៀង និងឯកភាពគ្នា ក្នុងការបែងចែកថវិការ ដែលនិងគ្រោងប្រមូលលុយ ពីប្រជាពលរដ្ឋ ៥ភូមិ ក្នុងឃុំពាមបាង ក្នុងនោះមានភូមិបាឡត ភូមិដូនស្ដើង ភូមិពៅវើយ ភូមិពេជ្រចាក់គ្រៃ ភូមិពាមបាង ដើម្បីយកលុយទាំងនេះចែកគ្នាតាមស្ថាប័នជាមួយៗ ដែលជាថ្នូរនិងការមិនចាប់ មិនបង្ក្រាបបទល្មើសនេសាទរបស់ក្រុមឈ្មួញ។

 

មហាជនបានជិះគន់ចំៗទៅលើសមត្ថកិច្ចចំរុះ នៅក្នុងខេត្តកំពង់ធំដែលបាន រៀបចំ បង្កើតគណៈកម្មការចម្រុះ ក្នុងគោលដៅ ចុះទៅ បង្ក្រាបបទល្មើស នេសាទ។

 

ក្នុងនោះមានកម្លាំងកង់រាជអាវុធហត្ថ សឹករងកំពង់ធំ .ប៉ូលិសនៃស្នងការនគរបាលខេត្តកំពង់ធំ. កម្លាំងជលផល កម្លាំងបរិស្ថាន. កម្លាំងប៉ូលិសសេដ្ឋកិច្ច . ដែលមានតួនាទីនិងភារកិច្ច ប្រចាំការនៅក្នុងបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីអនុវត្តបង្ក្រាបបទល្មើសនេសាទ តែផ្ទុយទៅវិញបទល្មើសនេសាទ បានកើនឡើងជាលំដាប់ ក្នុងផ្ទៃបឹងទន្លេសាប។

 

ទាក់ទងទៅនឹងសារសម្លេងដែលបានបែកធ្លាយនេះផងដែរ។ក្រុមអ្នកយកព័ត៌មានយើង។ ក៏បានបញ្ជូនសារសំឡេងនេះជូនទៅ លោក.ប៉ែន.វណ្ណារិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០២៣ ដើម្បីឲ្យលោកប្រធានមន្ទីរជ្រាបជាព័ត៌មាន ក្រោយពីបានទទួលសារសំឡេងរួចមក លោក ប៉ែន វណ្ណរិទ្ធ បានបញ្ជាក់ថា   ចំពោះសកម្មភាពបទល្មើសនេសាទ និង ការងាររៀបចំនេះ លោកមិនបានដឹងទេ ហើយលោកក៏មិន អាចទទួលយកបានដែរ ចំពោះសកម្មភាពនិង ទង្វើនៃ ការឃុបឃិតគ្នាបែបនេះ។

 

លោក ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ បានបញ្ជាក់យ៉ាងច្បាស់ៗថាលោក នឹងចាត់វិធានការដាច់ខាត ក្នុងការ បង្ក្រាបបទល្មើស នេសាទនេះ ឲ្យទាល់តែបាន និងមិន អនុញ្ញាតឲ្យមានការឃុបឃិតគ្នា ជាបន្តទៀតទេ។

 

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បន្ទាប់ពី បានទទួលស្តាប់នៅសារសម្លេងរួចហើយ លោកបានឆ្លើយថា(ទទួលបាន )  ។

 

មហាជនទូទៅដែលអ្នកស្រឡាញ់មច្ឆាជាតិ រងចាំមើលថាតើ គណៈបញ្ជាការឯកភាពខេត្ត និងមន្ត្រីជំនាញដែលពាក់ព័ន្ធនិងមានវិធានការយ៉ាងណាចំពោះ សកម្មភាពបទល្មើសនេសាទទាំងឡាយ ដែលចេះតែកើតមាន ឥតឈប់ឈរ ដោយសារតែការបើកភ្លើងខៀវពីសំណាក់ មន្ត្រីគ្រាប់ល្ពៅមួយចំនួន ដែលបានឃុបឃិតគ្នាជាមួយនឹងឈ្មួញ យកប្រាក់ដាក់ហោប៉ៅរៀងៗខ្លួន ដោយពុំបានគិតពីភាពវិនាសកម្មរបស់មច្ឆាជាតិនោះឡើយ៕

ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com