បឹងធម្មជាតិជីត្រេះ ក្នុងឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង កំពុងត្រូវបានជនឆ្លៀតឱកាសលួចចាក់បំពេញអាចដីដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន!
(កោះកុងថ្ងៃអង្គារទី៣០ខែមករាឆ្នាំ២០២៤)
ដីបឹងធម្មជាតិដ៏ស្រស់បំព្រងមួយកន្លែងតាមបណ្ដោយផ្លូវ សាយភូថង ចំណុចបឹងជីត្រិះឃុំអណ្ដូងទឹកស្រុកបទុមសាគរខេត្តកោះកុងនៅក្នុងពេលថ្មីៗនេះកំពុងត្រូវទទួលរងនូវការលួចចាក់បំពេញអាចដីយ៉ាងបំពាន ពីសំណាក់បុគ្គលគេងចំណេញសម្បត្តិរដ្ឋមួយចំនួនដែលពុំបានគិតអំពីតម្លៃក្នុងការបាត់បង់ផ្ទៃបឹងធម្មជាតិនោះឡើយ។
លោក ប៊ូ វាសនា ប្រធានការិយាល័យរ៉ែថាមពលប្រចាំស្រុកបទុមសាគរខេត្តកោះកុងលោកបានលើកឡើងឲ្យដឹងថាក្រោយពីទទួលព័ត៌មានថា មានគេលួចចាក់បំពេញអាចម៍ដីទៅលើផ្ទៃបឹងធម្មជាតិរួចមក កម្លាំងរដ្ឋបាលស្រុកបទុមសាគរដោយមានការចាត់តាំងពីលោកក្រូចបុរីសីហាអភិបាលនៃគណៈអភិបាលស្រុកបាននាំក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងដើម្បីចង់ដឹងថាតើបុគ្គលណាមួយដែលហ៊ានទៅបំពានបំពានទៅលើផ្ទៃបឹងធម្មជាតិដែលជាសម្បត្តិនោះ។
លោក ប៊ូ វាសនា បានបន្តទៀតថាក្រោយពីក្រុមការងារថ្នាក់ស្រុកបានចុះទៅពិនិត្យជាក់ស្ដែងដល់កន្លែងចាក់បំពេញអាចម៍ដីទៅលើផ្ទៃបឹងជីត្រេះនោះរួចមកឃើញថាផ្ទៃបឹងត្រូវបានគេចាក់បំពេញអាចដីលួចរំលោភយកដើម្បីធ្វើជាកម្មសិទ្ធិពិតប្រាកដមែន។
លោក ក្រូច បុរីសីហា អភិបាលស្រុកបទុមសាគរ បានមានប្រសាសន៍លើកឡើងថាផ្ទៃបឹងធម្មជាតិជីត្រេះ គឺជាបឹងរក្សាទុកដោយមន្ទីរធនធានទឹករបស់ខេត្តកោះកុង។ ម្យ៉ាងវិញទៀតចំពោះអ្នកដែលបានលួចទៅបំពានបំពានចាក់បំពេញអាចម៍ដីលុបផ្ទៃបាំងនោះ អាជ្ញាធរស្រុកកំពុងតែតាមស្រាវជ្រាវរកសាវតារបស់បុគ្គលនោះដើម្បីយកមកចាត់ការទៅតាមនីតិវិធីនៃច្បាប់ ដោយមិនអាចឲ្យបុគ្គលដែលបានទៅបំពានបំពានផ្ទៃបឹងធម្មជាតិនោះ រួចខ្លួននោះឡើយ៕
ដោយសំនៀង