អ្នកជំនាញលើកឡើងថា អ្នកស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌាមអាចច្រើនដល់១.៦លាននាក់ ខ្ពស់ជាងតួរលេខរដ្ឋាភិបាលរាប់ដល់ទៅ៥ដង ដែលរាយការណ៍ចំនួនជនរងគ្រោះកូវីដ-១៩ក្នុងប្រទេស មានត្រឹមតែជាង៣.១សែននាក់។
កាលពីថ្ងៃទី២៧ឧសភា ២០២១ ដេលីមេល រាយការណ៍វិបត្តជម្ងឺកូវីដ-១៩ រាត្បាតយ៉ាងខ្លាំងនៅឥណ្ឌា ដែលជារលកទី២ថា តាមការយល់ឃើញរបស់អ្នកជំនាញ ក្រែងថា តួរលេខអ្នកស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌា តាមការពិតអាចច្រើនដល់ទៅ១.៦លាននាក់ ឬខ្ពស់ជាងតួរលេខអ្នកស្លាប់ជាផ្លូវការណ៍ដល់ទៅ៥ដង ក្នុងខណៈនេះ ចំនួនអ្នកស្លាប់ជាផ្លូវការណ៍របស់ឥណ្ឌាមាន៣១០.០០០នាក់ ដោយឡែកតាមការវិភាគដោយញូវយ៉ក ថែម ដារព័ត៍មានធំនៅសហរដ្ឋ រកឃើញថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌា មានចំនួន៦០,០០០នាក់ ឬខ្ពស់ជាងតួរលេខរបស់រដ្ឋាភិបាល២ដង ដោយសប្ដាហ៍កន្លងមក ឥណ្ឌាប្រឈមជាមួយអ្នកស្លាប់ដល់ទៅ៤,៥២៩នាក់ តែក្នុងមួយថ្ងៃ គឺជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃ រាប់វាប់តាំងពីកូវីដ-១៩ រាត្បាតទ្រង់ទ្រាយធំនៅឥណ្ឌា ។
យ៉ាងណាក៏ដោយ ផ្ដើមពីការដែលអ្នកសារព័ត៍មានញូវយ៉ក ថែម សួរទៅអ្នកជំនាញជាង១០នាក់ រកឃើញថា ជារឿងពិបាកដែលហ្នឹងបានឃើញរូបភាពច្បាស់លាស់ ដោយដារពិបាកណាស់ដែលហ្នឹងបានដឹងចំនួនអ្នកឆ្លងកូវីដ-១៩ ដែលពិតប្រាកដនៅឥណ្ឌា ដែលនៅមានប្រពន្ធ័ការផ្ទុកទិន្ន័យមិនល្អ ថែមទាំងនៅមិនបានត្រួតរកវីរុសឲ្យដល់ប្រជាជនយ៉ាងទូលំទូលាយ។
ខណៈដែលការរាត្បាតរបស់កូវីដ-១៩ រលកទី២យ៉ាងច្លាំងនៅឥណ្ឌា ធ្វើឲ្យធ្លាប់មានអ្នកឆ្លងវីរុសថ្មីក្នុងមួយថ្ងៃហក់ឡើងដល់ជាង៤សែននាក់ រហូតធ្វើឲ្យអ្នកជម្ងឺហៀរមន្ទីរពេទ្យ ប្រពន្ធ័សុខាភិបាលនៅឥណ្ឌាបែកខ្ចាត់ខ្ចាយ ខណៈមានអ្នកជម្ងឺកូវីដ-១៩ចំនួនច្រើនណាស់ មិនអាចចូលទទួលការព្យាបាលក្នុងមន្ទីរពេទ្យបាន នឹងអ្នកស្លាប់នៅផ្ទះ ដោយសារខ្វះខាតទាំងឱសថ នឹងឧកស៊ីហ្ស៊ែន ដោយហេតុនេះ ទើបក្លាយជារឿងពិបាកណាស់ ដែលហ្នឹងដឹងចំនួនអ្នកស្លាប់ពិតប្រាកដពីជម្ងឺកូវីដ-១៩នៅឥណ្ឌា ។
សូមជំរាបថា វេបសាយ វើលដូ មិតេ រាយការណ៍ រកឃើញអ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាកើនឡើងដល់២៧.៣លាននាក់ នឹងស្លាប់៣១៥.២៦៣នាក់៕