តំបន់ប្រតិបត្តិការសឹករងកោះកុង នៅតែបន្តចុះល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ !
(កោះកុង) ថ្ងៃច័ន្ទ ទី១២ខែកុម្ភៈ ឆ្នាំ២០២៤)
កងកម្លាំងយោធាដែលបម្រើកិច្ចការងារការពារជាតិក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងដែលចំណុះឲ្យយុទ្ធភូមិភាគទី 3 នៅតែបន្តចុះត្រួតពិនិត្យទៅលើបង្គោលសីមាតាមបន្ទាត់ព្រំដែនកម្ពុជាថៃហាក់បីដូចជាភ្លៀងរលឹម។ ក្រោមការដឹកនាំ និង បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត កោះកុង។
យោងតាមអនុសាសន៍របស់លោក កែវវិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តដែលបានដាក់ចេញនៅគោលការណ៍ការពារជាតិទៅដល់កងកម្លាំងគ្រប់បញ្ជាការកងឯកភាពទាំងអស់ដែលចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងត្រូវតែបន្ត.និង បង្កើនការយកចិត្តទុកដាក់ឲ្យបានល្អប្រសើរជាមួយនឹង កងកម្លាំងដែលរួមធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងតំបន់ប្រតិបត្តិការសឹករងខេត្តដើម្បី ចុះត្រួតពិនិត្យនិងយាមល្បាតឱ្យជាប់ជាប្រចាំនៅតាមចំណុចគោលដៅផ្សេងៗទៀតកុំឱ្យមានការធ្វេសប្រហែសឲ្យទាល់តែសោះក្នុងន័យ ដើម្បីតាមដាន និង ក្តាប់ឱ្យបាននូវរាល់សភាពការណ៍ដែលប្រែប្រួលតាមបន្ទាត់ព្រំដែន ក្នុងគោលបំណងទប់ស្កាត់រាល់បញ្ហា នឹងបទល្មើសផ្សេងៗដែលអាចកើតមានឡើងដោយចៃដន្យ។
ពីព្រោះនេះគឺជាបទបញ្ជីយ៉ាងម៉ឺងម៉ាត់ពីថ្នាក់លើ និង រាជរដ្ឋាភិបាលកម្ពុជា ដោយតម្រូវឲ្យកងកម្លាំងយោធាគ្រប់កងឯកភាពទាំងអស់ដែលបម្រើកិច្ចការងារតាមបន្ទាត់ព្រំដែនត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ពីបញ្ហាការពារសុខសន្តិភាព មិត្តភាព.និងរក្សាឲ្យបាននៅបូរណៈភាពទឹកដីរបស់យើង។
ម្យ៉ាងវិញទៀតយើងត្រូវរឹតចំណង មិត្តភាព កិច្ចសហប្រតិបត្តិការឱ្យបានល្អ ប្រសើរជាមួយនឹងប្រទេសជាមិត្តជិតខាងក្នុងគោលដៅរក្សា សន្តិសុខ មិត្តភាព និងការអភិវឌ្ឍន៍ទៅលើវិស័យផ្សេងៗដើម្បីភាពចម្រើនរុងរឿងរវាងប្រទេសទាំងពីរគឺកម្ពុជា.ថៃ ៕
ដោយសំនៀង