ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដី ដែលប្រជាពលរដ្ឋស្នើសូមរក្សាទុកជាដីរបស់រដ្ឋ ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង!

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដី ដែលប្រជាពលរដ្ឋស្នើសូមរក្សាទុកជាដីរបស់រដ្ឋ ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង!

 

(កោះកុងថ្ងៃចន្ទទី ២៦ ខែកុម្ភៈឆ្នាំ២០២៤)

 

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹង ថាមានការកាប់ទន្ទ្រានកាន់កាប់ដីរដ្ឋ និងស្នើសូមរក្សាទុកទីតាំងដីទាំងនេះជាសម្បត្តិរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។

 

ទីតាំងដីដែលប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងថាមានការទន្ទ្រានកាន់កាប់ដីរដ្ឋ មានចំនួន ៣ទីតាំងរួមមាន៖ ទីតាំងទី១ មានទំហំប្រមាណ ១៥ហិកតា ស្ថិតនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ, ទីតាំងទី២ មានទំហំប្រមាណ ៤០ហិកតា ស្ថិតនៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ និងទីតាំងទី៣ មានទំហំ ប្រហែល ២០០ហិកតា ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

 

បន្ទាប់ពីកិច្ចប្រជុំពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន លោក សុខ សុទ្ធី បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីជាក់ស្តែងផងដែរ ។ តាមរយៈកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីជាក់ស្តែង លោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម៖

១. ចំពោះទីតាំងដីទំហំប្រហែល ១៥ហិកតា រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នឹងសិក្សាបន្ថែមទៀតឱ្យបានលម្អិតអំពីការប្រើប្រាស់ កាន់កាប់ អាស្រ័យផលលើទីតាំងដីនេះ

២. ចំពោះទីតាំងដីទំហំប្រហែល ៤០ហិកតា តាមការពិនិត្យជាក់ស្តែងឃើញថា ដីនេះជាដីព្រៃកោងកាង មិនមានការអាស្រ័យផលជាក់ស្តែងទេ។ ម្យ៉ាងទៀត ទីតាំងដីនេះ គឺជាទីតាំងដីដែលត្រូវបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ តាមរយៈអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ហើយតាមរយៈអនុក្រឹត្យនេះ ទីតាំងដីនេះ គឺជាដីរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង។

ដូច្នេះ ទីតាំងដីនេះ នឹងត្រូវរក្សាទុកជាសម្បត្តិរដ្ឋសម្រាប់បម្រើផលប្រយោជន៍សាធារណៈដដែល

៣. ចំពោះទីតាំងដីទំហំប្រហែល ២០០ហិកតា រដ្ឋបាលស្រុកត្រូវសិក្សាឱ្យបានច្បាស់អំពីទីតាំងដែលប្រជាពលរដ្ឋថាមានការទន្ទ្រានកាន់កាប់។

 

៤. រដ្ឋបាលឃុំ ស្រុក ត្រូវសិក្សារកទីតាំងដីសម្រាប់ចាក់សំរាម។ ទីតាំងដីនៅក្នុងតំបន់ដែលប្រជាពលរដ្ឋប្តឹងថា មានការទន្ទា្រនកាន់កាប់ដីរដ្ឋទាំងពីរទីតាំងនេះ (ដី១៥ហិកតា និង៤០ហិកតា) មិនអាចធ្វើជាទីលានចាក់សំរាមបានទេ ព្រោះដីនេះជាដីទំនាបជាប់ដៃសមុទ្រ។ រដ្ឋបាលឃុំ ស្រុក អាចសិក្សាលើ ទីតាំងដីទំហំ ១៥ហិកតា ក្នុងការដោះដូរជាមួយដីឯកជនណាមួយ ដែលមានស្ថានភាពសមស្របអាចចាក់សំរាមបាន ហើយម្ចាស់កម្មសិទ្ធិដីនោះព្រមដោះដូរ៕

ដោយសំនៀង

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com