ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ដកហូតមុខតំណែង  អធិការក្រុងច្បារមនហើយ បន្ទាប់ពីមានការបែកធ្លាយដោះលែងជនបង្កហិង្សា៤នាក់

ដកហូតមុខតំណែង  អធិការក្រុងច្បារមនហើយ

បន្ទាប់ពីមានការបែកធ្លាយដោះលែងជនបង្កហិង្សា៤នាក់

កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យតាម រូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយ មូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា។ នេះបើយោងតាមប្រកាសរបស់ក្រសួង មហាផ្ទៃចុះថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤។

លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមជុំវិញ ករណីនេះថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ច របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានរកឃើញថា អតីតអធិការក្រុងច្បារមនរូបនេះ នៅពេលដែលលោកកាន់តំណែងជាអធិការរងក្រុងច្បារមនរូបនេះមិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជានគរបាលយុត្តិធម៌ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយ  នៅក្នុងក្រុងច្បារមន។

លោកបណ្ឌិតបានបញ្ជាក់ដែរថា ការតែងតាំងលោក សំអាង ផានី ជាអធិការនៃអធិការដ្ឋាន ក្រុងច្បារមននាពេលកន្លងមក គឺធ្វើឡើងស្របពេលដែលក្រុមអធិការកិច្ចកំពុងពិនិត្យ និងស្រាវជ្រាវសំណុំរឿងមិនប្រក្រតីរបស់លោក។ ប៉ុន្តែបន្ទាប់ពីក្រុមអធិការកិច្ចបានរក ឃើញភស្តុតាងគ្រប់គ្រាន់រួចមក ទើបក្រសួងមហាផ្ទៃមហាផ្ទៃសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់ពីវរសេនីយ៍ទោមកនៅត្រឹមវរសេនីយ៍ត្រី។

យោងតាមបណ្តាញផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា កាលពីអំឡុងពាក់ កណ្តាលខែធ្នូឆ្នាំ២០២៣កន្លងទៅ មានករណីក្មេងទំនើងមួយ ក្រុមព្រួតគ្នាវាយលើជន រងគ្រោះបណ្តាលឲ្យរងរបួសក្បាលដេរ ៣៣ ផ្នេរទីតាំងកើតហេតុនៅភូមិថ្នល់បំបែក  សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅក្រុងច្បារមនលោក សំអាង ផានីអធិការរង ក្រុងច្បារមន(សំអាង ផានី)ដែលជាអ្នកទទួលសំណុំរឿង ទាក់ទិនទៅនឹងការប្រើ អំពើហិង្សា តាមវ៉ៃជនរងគ្រោះដល់ផ្ទះនេះ ។

បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលោកអធិការរងក្រុងច្បារមនបានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រតិបត្តិការចាប់បានបក្ខពួកជនបង្ក ចំនួន៤ នាក់ នឹងបានខលប្រាប់ជន រងគ្រោះថាបានចាប់បានជនបង្កចំនួន៤នាក់ហើយ ហើយឲ្យជនរងគ្រោះទៅជួបនៅ អធិការរងក្រុងច្បារមន ។ បន្ទាប់មកពេលជនរងគ្រោះ ទៅដល់អធិការដ្ឋានក្រុងច្បារមន ស្រាប់តែលោក សំអាង ផានីអធិការរងឲ្យផ្តិតមេដៃនៅលើក្រដាសសមួយដោយបញ្ជាក់ប្រាប់ថា ដកពាក្យបណ្ដឹង នៅក្នុងនោះលោកអធិការរងក្រុងច្បារមនបានដោះលែង ជនបង្កទាំងបួនរូបនោះ រួចទៅហើយ៕

ដោយ៖សុខសុភ័ណ្ឌ

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com