ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ច្រានចោលទាំងស្រុងរាល់ការសរសេរបង្ហោះពីសំណាក់ ម្ចាស់គណនេយ្យfacebook(Tan Kimsour) ដែលបានចោទថាមន្ទីរបរិស្ថានខេត្តកំពង់ធំ ពុំមានចំណាត់ការជាមួយនឹង ឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឡង់!
កំពង់ធំះ នៅក្នុងពេលថ្មីៗនេះ លោកតុបកក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានច្រានចោលទាំងស្រុង ចំពោះការសរសេរបង្ហោះផ្សាយ ពីសំណាក់ម្ចាស់គណនេយ្យ facebook ឈ្មោះ( Tan kimsour) ដែលបានសរសេរ បង្ហោះ លើផេក facebook របស់ខ្លួនថា សូមលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ជួយបើកភ្នែកមើល ហើយមានវិធានការជាមួយឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិ នៅតំបន់លោកការពាផង គឺនៅពីក្រោយស្នាក់ការបរិស្ថានច្រកតោល ក្នុងភូមិសាស្ត្រឃុំមានឫទ្ធិស្រុកសណ្ដាន់ខេត្តកំពង់ធំដែនព្រៃឡង់។
ទាក់ទងទៅនឹងការ សរសេរបង្ហោះផ្សាយលើគណនេយ្យហ្វេសប៊ុក របស់ឈ្មោះតាន់ គឹមសួរ នេះ។
លោក តុប កក្កដា ក្នុងនាមជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានច្រានចោលទាំងស្រុង ចំពោះការសរសេរបង្ហោះចោទប្រកាន់មកលើរូបលោកបែបនេះ ដោយលោកបានមានប្រសាសន៍លើកឡើងថា ចំណុចដែល ម្ចាស់ផេក (facebook Tan kimsour) បានសរសេរបង្ហោះលើផេករបស់ខ្លួននោះ ហើយមានទីតាំងស្ថិតនៅ ពីក្រោយទីស្នាក់ការបរិស្ថានច្រកតោល ភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ គឺមិនមែនស្ថិតក្នុងដែនសមត្ថកិច្ចរក្សាការពាររបស់ មន្ទីរបរិស្ថានខេត្តកំពង់ធំនោះឡើយ។ គឺស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រី រដ្ឋបាលព្រៃឈើ។ ដូច្នេះការសរសេរបង្ហោះ ពីសំណាក់ ម្ចាស់ផេក បែបនេះ គឺជាការវាយប្រហារនិងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ លោកក្នុងនាមជាប្រធានមន្ទីរបរិស្ថានខេត្ត យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបានពីសំណេរ របស់ម្ចាស់ផេក facebook តាន់គឹមសួរ នោះឡើយ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានមានប្រសាសន៍បន្តទៀតថា មន្ទីរបរិស្ថានខេត្តបានខិតខំបំពេញកិច្ចការងារយ៉ាងយកចិត្តទុកដាក់បំផុត។ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ។ ព្រមទាំងបានរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ខំប្រឹងទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលទទួលបាននៅលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ដែនជម្រកសត្វព្រៃព្រៃឡង់ បាននឹងកំពុងអនុវត្តគម្រោងយន្តការឥណទានកាបោនរួមគ្នា ជាមួយនឹង(JCM) ក្រោមការសម្របសម្រួលរបស់ក្រសួងបរិស្ថាន និងផ្ដល់បច្ចេកទេសដោយអង្គការអន្តរជាតិ(CI )ដែលយើងប្រើប្រាស់នូវបច្ចេកវិជ្ជា ទំនើបៗក្នុងការតាមដានគម្រោបព្រៃឈើនាពេលបច្ចុប្បន្ន ។
ម្យ៉ាងវិញទៀតចំពោះការសរសេរបង្ហោះ បែបនេះ ធ្វើឲ្យប៉ះពាល់ដល់មន្ត្រីជំនាញគ្រប់ស្ថាប័ន ដែលបានខិតខំបំពេញការងារ និងបង្ក្រាបបទល្មើសទាំងថ្ងៃទាំងយប់ ព្រមទាំងបានចូលរួមថែរក្សាការពារអភិរក្សធនធានធម្មជាតិ កន្លងមក៕ ដោយសំនៀង